Banner KNP Detail Top

នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ចេញមកបដិសេធចំពោះករណីបាញ់នៅចំការតែ លើខ្នងភ្នំគិរីរម្យ

នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ចេញមកបដិសេធចំពោះករណីបាញ់នៅចំការតែ លើខ្នងភ្នំគិរីរម្យ គឺមិនមែនលោក និងកូនជាអ្នកបង្កនោះឡើយ


ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បន្ទាប់ពីអ្នកលេងតាមបណ្តាញទំនាក់ទំនងសង្គម facebook ប្រព័ន្ធផ្សព្វផ្សាយ គេហទំព័រ អនឡាញ ។ល។

បង្ហោះព័ត៌មានមិនពិត ប៉ះពាល់ដល់កិត្តិយសរបស់គាត់ និងកូនប្រុសរបស់គាត់លោកឧត្តមសេនីយ៍ទោ គៀង ចាន់តួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ភ្ជាប់ទៅជាមួយ ករណីបាញ់បោះសេរី នៅលើភ្នំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនោះ ។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានចេញមកបដិសេធចំពោះករណីបាញ់នៅចំការតែ លើខ្នងភ្នំគិរីរម្យ គឺមិនមែនលោក និងកូនជាអ្នកបង្កនោះឡើយ! លោកធានាថា , បើសមត្ថកិច្ចស្រាវជ្រាវរកឃើញ ពិតជាកូនរបស់គាត់បានប្រព្រឹត្តនោះ គាត់សុខចិត្តដើរចូលពន្ធនាគារទាំងពីរនាក់ឪពុកនិងកូន។

តាមរយៈសារសំឡេង នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា ” ខ្ញុំនាយឧត្តមសេនីយ៍ គៀង សាវុធ ជាអគ្គមេបញ្ជាការរង សូមអះអាង ចំពោះមុខច្បាប់ ពីបញ្ហាបាញ់បោះនៅចំការតែ លើភ្នំគិរីរម្យ.. មិនមានឈ្មោះ គៀងសាវុធ មិនមានឈ្មោះ គៀង ចាន់តួ ទេ! សូមមហាជនជ្រាប .! ហើយបើសិនជាតាមដានដឹង ឃើញពិតប្រាកដ , ខ្ញុំសូមអះអាងចំពោះមុខច្បាប់ថា , ទី១-គឺទទួលខុសត្រូវចំពោះមុខច្បាប់ អាចបកស័ក្ដិចេញ ទាំងពីរនាក់ឪកូន។ ទី២-ចាប់ដាក់ពន្ធនាគារទាំងពីរនាក់ឪកូន។ សូមមហាជនជ្រាប , នេះជាពាក្យពិតរបស់យើងខ្ញុំ គៀងសាវុធ ។

រាល់សារព័ត៌មាន ទាំងអស់ដែលចុះ បំផ្លើសនៃការណ៍ពិត សូមឱ្យកែប្រែឡើងវិញក្នុងរយៈពេលមួយអាទិត្យ បើមិនដូច្នោះទេ ខ្ញុំសុំប្ដឹងទៅតាមផ្លូវច្បាប់ហើយ ដើម្បីឲ្យអ្នកឯងយល់អំពីច្បាប់សារព័ត៌មាន យ៉ាងម៉េច ផ្សាយមិនពិត បង្កាច់បង្ខូច មកខ្ញុំនិងកូនខ្ញុំ ៕

អត្ថបទដែលជាប់ទាក់ទង