Banner KNP Detail Top

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើក្មេងប្រុសជាជនជាតិបរទេសម្នាក់ បានរាំរបាំក្បាច់បុរាណខ្មែរ ទន់ភ្លន់

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើក្មេងប្រុសជាជនជាតិបរទេសម្នាក់ បានរាំរបាំក្បាច់បុរាណខ្មែរ ទន់ភ្លន់

ខេត្តសៀមរាប ៖ កាលពីពេលថ្មីៗ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងប្រុសជាជនជាតិបរទេសម្នាក់ បានរាំរបាំក្បាច់បុរាណខ្មែរ ទន់ភ្លន់ ដំណើរមួយៗ ធ្វើអោយអ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចរដទៃទៀតដែលកំពុងដើរទស្សនាកម្សាន្តនៅលើដងផ្លូវ Pub Street ជាជ្រុងមួយនៃខេត្តសៀមរាប បាននាំគ្នាកោតសរសើរជាខ្លាំង តាមរយៈការរាំ កាច់រាង អែនអនតាមចង្វាក់ ដោយពុំនឹកស្មានថា សូម្បីតែក្មេងដែលជាជនជាតិបរទេសក៏រាំបានយ៉ាងសមល្អឥតទាស់ដែរ។


យោងតាមប្រភពពីហ្វេសប៊ុកមួយឈ្មោះ «Pesith Chao» បានបង្ហោះនៅគណនីរបស់លោក ដោយបានលើកឡើងតាមរយៈសំណេរមួយខ្លីថា «ក្មេងប្រុសបរទសរាំបានស្អាតណាស់»។ ការបង្ហោះនេះ ត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែឃើញថា មានបងប្អូនមហាជននាំគ្នាធ្វើការចែករំលែកជាច្រើនពេញបណ្តាញងសង្គម និងធ្វើឱ្យកិត្តិនាមកម្ពុជាកាន់តែសុះសាយតាមរយៈកុមារាបរទេសដែលចូលចិត្តប្រពៃណី វប្បធម៌ សិល្បៈរបស់ខ្មែរ នាទឹកដីអង្គរ ជាទឹកដីអច្ឆៈរិយ និងសម្បូរដោយសម្បត្តិបេតិកភណ្ឌនេះផងដែរ។
បងប្អូនមហាជននាំគ្នាធ្វើការខមិន ដោយលើកឡើងថា «សូម្បីតែកូនក្មេងបរទេសក៏ស្រលាញ់វប្បធម៌ខែ្មរដែរ ចឹងយើងជាកូនខ្មែរ ត្រូវតែរក្សាវប្បធម៌ជាតិយើង»។ និងមហាជនខ្លះបានកោតសរសើរថា «មើលគេរាំឡើង cute គួរឲ្យកោតសរសើរចំពោះការស្រលាញ់ វប្បធម៌ខ្មែរយើង ខ្ញុំមើលហើយញញឹមម្នាក់អែង» និងខ្លះទៀតក៏ទម្លាយអារម្មណ៍ថា «មានទេពកោសល្យណាស់កូនប្រុស ចេះណាស់កូនប្រុស រាំស្អាតទៀត»។
គួរបញ្ជាក់ផងដែរថា វប្បធម៌ខ្មែរកាន់រីកសាយភាយ ដោយសូម្បីតែបរទេសក៏ចេញរាំ និងចូលចិត្តរាល់អ្វីដែលជារបស់ខ្មែរ ដូច្នេះក្នុងនាមជាខ្មែរ ត្រូវតែគាំទ្រនូវអ្វីដែលខ្មែរមាន ដើម្បីអោយវប្បធម៌ អរិយធម៌ របស់ប្រជាជនខ្មែរកាន់តែលេចធ្លោបន្ថែមទៀតនៅលើឆាកកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង