Banner KNP Detail Top

បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ នូវសារធាតុ ញៀនខុសច្បាប់

បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ នូវសារធាតុ ញៀនខុសច្បាប់ ចំណុចភូមិហាន់ជ័យទី 4 ឃុំហាន់ជ័យ ឃាត់ខ្លួនជនសង្ស័យ០៥ នាក់

ក្រចេះ ៖ដោយមានការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ឆុងតូរ៉ាន់ អធិការនគរបាលស្រុក កម្លាំងជំនាញគ្រឿងញៀនស្រុកឆ្លូង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលហាន់ជ័យបានចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ នូវសារធាតុ ញៀនខុសច្បាប់ នៅចំណុចភូមិហាន់ជ័យទី4 ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ (នៅផ្ទះឈ្មោះ ម៉ី ពិសៀន) ។ ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាបានចំនួន 3 នាក់នៅមុខផ្ទះ និងឆែកលើខ្លួន ឈ្មោះ លី រស្មី បានរកឃើញម្ស៉ៅក្រាមពណ៌ស សង្ស័យគ្រឿងញៀនចំនួន 2 កញ្ចប់លាក់ក្នុងហោប៉ៅខោ ។ ដោយឡែក មុខសញ្ញា 2 នាក់ទៀតក៏បានរត់ចុះពីរត់លើផ្ទះ តែត្រូវបានកម្លាំងយើងធ្វើការឃាត់ខ្លួនទាំង2នាក់ ។ ហើយបានស្នើសុំឆែកឆេរលំនៅដ្ឋានផ្ទះឈ្មោះ ម៉ី ពិសៀន ក៏បានរកឃើញវត្ថុតាងម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន ០១ កញ្ជប់តូចនៅលើរនាបផ្ទះ។


វត្ថុតាងនិងសម្ភារៈសរុបដែលចាប់យកបាននៅកន្លែងកើតហេតុរួមមាន ៖ ម្ស៉ៅក្រាមពណ៌ស សង្ស័យគ្រឿងញៀនចំនួន 3 កញ្ចប់ (តូច) ម៉ូតូមួយគ្រឿងម៉ាក Zoomer និងទូរសព្ទ័ចំនួន6គ្រឿង នៅលើកន្ទាលនិងសម្ភារះសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទាំង 5 នាក់រួមទាំងវត្ថុតាងត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនិតិវីធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង