Banner KNP Detail Top

បុរសជនជាតិចិនម្នាក់ បានបីកូនតូចអាយុប្រហែលជា២ខួប រួចលោតទំលាក់ខ្លួនពីលើអគារជាន់ទី២៥

បុរសជនជាតិចិនម្នាក់ បានបីកូនតូចអាយុប្រហែលជា២ខួប រួចលោតទំលាក់ខ្លួនពីលើអគារជាន់ទី២៥

ភ្នំពេញ៖ មានករណីបុរសជនជាតិចិនម្នាក់ បានបីកូនតូចអាយុប្រហែលជា២ខួប រួចលោតទំលាក់ខ្លួនពីលើអគារលើហាងបញ្ចាំយីហោ”សុីនហួយ” កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ប្តីប្រពន្ធ ឈ្លោះគ្នា ប្រពន្ធបានដកកំាបិតចាក់ប្តី រួចប្តីអោបកូនស្រី លោតពីលើអគារជាន់ទី២៥ បណ្តាលឲ្យស្លាប ទាំងឪពុកនិងកូន ។


ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវភ្លាមៗកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជាជនជាតិបរទេស ប្រហែលជាចិន បានអោបបីកូនស្រី អាយុប្រហែល២ឆ្នាំ រួចក៏លោតចុះមកក្រោម បណ្ដាលឱ្យបែកសាច់ចេញពីខ្លួនស្លាប់អាណោចអាធ័មទាំងឪពុក និងកូនតែម្តង៕

អត្ថបទដែលជាប់ទាក់ទង