Banner KNP Detail Top

កម្លាំងនគរបាលបន្តសហការបង្រ្កាបបទល្មេីសនេសាទ នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

កម្លាំងនគរបាលបន្តសហការបង្រ្កាបបទល្មេីសនេសាទ នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២៣ ស្របតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ាស្នងការរងផែន ការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មេីស លោកវរ សេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ដែល មានកម្លាំងប្រចាំការនៅស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនី យ៍ទោ ចក់ នាង នាយរងការិយាល័យ បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកឯកភ្នំ ដែលមានលោក វរសេនីយ៍ឯក ឡុង យោធាវីរៈ ជអធិការ និងសហគមន៍នេសាទចុះបង្ក្រាបបទល្មើស នេសាទ០១លើក នៅក្នុងចំណុចអូរដូនតី ភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ទទួលបាន លទ្ធផលគឺ៖
*លទ្ឋផលទទួលបាន៖


-សាច់ម៉ងប្រវែង១២០០ម៉ែត្រ
-បង្គោលចំនួន៤២០ដើម
-ឡុកចំនួន០៤គ្រឿង
-និងលែងកូនត្រីចម្រុះចូលធម្មជាតិវិញចំនួន៧០គីឡូក្រា។
ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង៕

អត្ថបទដែលជាប់ទាក់ទង