Banner KNP Detail Top

នាវាទេសចរណ៍ពីរគ្រឿងចូលចតនៅក្រុងព្រះសីហនុ ដើម្បីទស្សនាសក្តានុពលទេសចរណ៍ឆ្នេរ

នាវាទេសចរណ៍ពីរគ្រឿងចូលចតនៅក្រុងព្រះសីហនុ ដើម្បីទស្សនាសក្តានុពលទេសចរណ៍ឆ្នេរ

ភ្នំពេញ: នាវាទេសចរណ៍ធុនធំពីរគ្រឿងបានចូលចតនៅក្រុងព្រះសីហនុ នៅថ្ងៃទី១៧ និង១៨ខែវិច្ឆិកាដើម្បីទស្សនាតំបន់ឆ្នេរ។
សូមបញ្ជាក់ថានាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ AIDA BELLA សញ្ជាតិ ITALY មកពីប្រទេសសិង្ហបុរី ផ្ទុកភ្ញៀវទេសចរ សរុប ២០០៥ នាក់ ស្រី ១០៤៨ មាន នាវិក ៦៣១ នាក់ ស្រី១២២ នាក់ ។


ចំណែកថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS មកពីប្រទេសវៀតណាមផ្ទុកភ្ញៀវទេសចរ សរុប ១៨០៣នាក់ ស្រី ១០៤៨ មាននាវិកសរុប ១០៤០នាក់ ស្រី២៣០នាក់។
ជាទូទៅភ្ញៀវបានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ វត្តក្រោមជាដើម។ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានសម្របសម្រួលទទួលបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ៕

 

អត្ថបទដែលជាប់ទាក់ទង