Banner KNP Detail Top

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ផលិតកម្មកសិកម្មឬផលិតផលក្នុងស្រុក គឺយើងត្រូវធានាតុល្យភាពទាំងពីរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ផលិតកម្មកសិកម្មឬផលិតផលក្នុងស្រុក គឺយើងត្រូវធានាតុល្យភាពទាំងពីរ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់អំពីផលិតកម្មកសិកម្មឬផលិត ផលក្នុងស្រុកគឺត្រូវធានាតុល្យភាពពីរគឺគិតទាំងអ្នកផលិតនិងគិតទាំងនឹងប្រើប្រាស់ឲ្យមានតុល្យភាព ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងការអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥និងទី៦របស់រាជរដា្ឋភិបាលនីតិកាលទី៧ នៃរដ្ឋសភានៅព្រឹកថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។


សម្តេចមានប្រសាសន៍ថា«ពេលនិយាយពីកសិកម្មយើងតែងតែគិតអំពីតុល្យភាពរវាងអ្នកប្រើប្រាស់និងអ្នកផលិតបើអ្នកផលិតតម្លៃខ្ពស់ល្អហើយ,ប៉ុន្តែពេលដែលលក់ចេញមកអ្នកប្រើប្រាស់ថ្លៃខ្ពស់វានាំឲ្យមានអតិផរណា» ។
សម្តេចបន្តថា ការកាត់បន្ថយគម្លាតយ៉ាងណាផលទីមួយចូលទៅដល់កសិកររបស់យើងបានច្រើនទីពី.រក្សាលំនឹងតម្លៃនៅក្នុងទីផ្សារសម្រាប់ផលិតផល។ប្រជាកសិករចង់បានតម្លៃស្រូវខ្ពស់ហើយអ្នកហូបចង់បានតម្លៃថោកសមរម្យ ។ អញ្ចឹងតុល្យភាពរូបមន្តនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលគិតគូរថា ធ្វើយ៉ាងណាធានាធ្វើតុល្យភាពនៃអ្នកលក់និងអ្នកទីប្រើប្រាស់ ។ យើងធ្វើឱ្យបានផលទាំងអស់ទៅកសិករអញ្ចឹងផលសំខាន់មិនមែនប្រមូលផ្ដុំទៅលើរដ្ឋាភិបាលទេគោលដៅរបស់យើងគឺធ្វើយ៉ាងណាឲ្យផលលាបនេះចែកទៅដល់ដៃប្រជាពលរដ្ឋជាកសិករ។ អញ្ចឹងត្រូវមានការចូលរួមជាមួយនឹងវិស័យឯកជនផងដែរដែលជាចលករនៃការជំរុញនេះ ។


សម្តេចធិបតីបន្តថាអតិផរណានៃតម្លៃនេះគឺជាកិច្ចការដ៏សំខាន់ដែលយើងត្រូវតាមដាន ។សម្តេចបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មត្រូវរាយការណ៍ជាប្រចាំអំពីការឡើងថ្លៃនៃទំនិ ញនៅលើកទីផ្សារ ។ សម្តេចបន្តថាក្នុងឆ្នាំនេះទោះបីមានវិបត្តិបញ្ហាថាមពលនៅក្រៅប្រទេសវាឡើងថ្លៃ ប៉ុន្តែនៅកម្ពុជានៅមានក្នុងកម្រិតមួយដែលមិនទាន់មានហានិភ័យហើយសូម បន្តតាមដាន។
សម្តេចមានប្រសាសន៍ថា«កិច្ចការងារនេះវាសំខាន់ វាទាក់ទងវាទាក់ទងទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋយើង ។បើប្រាក់ខែឡើងហើយទំនិញឡើងថ្លៃគឺវានៅតែដដែលហ្នឹង។ស៊ូឲ្យ ទំនិញមិនបាច់ឡើងហើយប្រាក់ខែមិនបាច់ឡើងវាល្អជាង ព្រោះទំនិញវាឡើងថ្លៃលឿនពេក»។
សម្តេចបន្តថា គោលដៅរបស់យើងគឺធ្វើយ៉ាងណាឲ្យផលលាបនេះចែកទៅដល់ដៃប្រជាពលរដ្ឋជាកសិករ ។ប៉ុន្តែសួរថាទាំងអស់នេះគ្រប់គ្រាន់ឬនៅតើយើងគួរតែធ្វើអ្វីទៀតដើម្បីធានា ការប្រកួតប្រជែង,ទីផ្សារកសិកម្មវាមិនខុសពីទីផ្សារផលិតផលផ្សេងទេការប្រកួតប្រជែងច្រើន។ ដូចនេះបច្ចេកទេសកសិកម្មត្រូវតែធ្វើទំនើបកម្មជាប្រចាំដើម្បី បង្កើតផលិតភាព កាត់បន្ថយតម្លៃនិងធានានូវការផ្គត់ផ្គង់ ៕

អត្ថបទដែលជាប់ទាក់ទង