Banner KNP Detail Top

សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ៖ ថ្ងៃនេះ ជានិមិត្តរូប នៃការបន្តកិច្ចការ នៅលើគន្លង ដែលមានស្រាប់ និង ជានិមិត្តរូប នៃការបន្តនូវទំនាក់ទំនង ជាមួយប្រទេសជាមិត្ត

សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ៖ ថ្ងៃនេះ ជានិមិត្តរូប នៃការបន្តកិច្ចការ នៅលើគន្លង ដែលមានស្រាប់ និង ជានិមិត្តរូប នៃការបន្តនូវទំនាក់ទំនង ជាមួយប្រទេសជាមិត្ត

ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្ងៃនេះគឺ គម្រប់ ៣ ខែ នៃការចាប់កំណើតរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី ២២ សីហា កន្លងទៅ ដែលសភាបានអនុម័តគាំទ្រ ជាផ្លូវការ ឲ្យរាជរដ្ឋាភិបាល លេចរូបរាងឡើង ។ ថ្ងៃនេះ ជានិមិត្តរូបនៃការបន្តកិច្ចការ នៅលើគន្លង ដែលមានស្រាប់ ផ្លូវជាតិលេខ ៥ ជាសមិទ្ធផល ដែលបានសល់ទុកពីសម័យមុន ។ ក៏ជានិមិត្តរូប នៃការបន្ត នូវទំនាក់ទំនងជាមួយប្រទេសជាមិត្ត ហើយជាការបន្តនូវអ្វី ដែលរាជរដ្ឋាភិបាល អាណត្តិទី ៦ បានធ្វើ ។ ពិសេសទំនាក់ទំនង រវាងកម្ពុជា-ជប៉ុន ដែលយើងត្រូវបន្តបន្ថែមទៀត ។
រាជរដ្ឋាភិបាល រយៈពេល ៣ ខែនេះ បានបន្តចាក់គ្រឹះបន្ថែមទៀត។ នេះជាសមិទ្ធផល បន្ថែម ដើម្បីបម្រើឲ្យការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទូទាំងប្រទេស ។
សម្តេចធិបតី បានថ្លែងដូច្នេះ ក្នុងពិធីអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុបជាង ២៤៦ គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ” ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាល នៃប្រទេសជប៉ុន ៕

អត្ថបទដែលជាប់ទាក់ទង