Banner KNP Detail Top

រថយន្តកាមរីពណ៌ស្លែ១គ្រឿងបើកកៀរម៉ូតូនៅពីមុខ បណ្ដាលឱ្យ

រថយន្តកាមរីពណ៌ស្លែ១គ្រឿងបើកកៀរម៉ូតូនៅពីមុខ បណ្ដាលឱ្យអ្នកបើកម៉ូតូដួលរងរបួសស្រាលនិងធ្ងន់២នាក់

ខេត្តប៉ៃលិន៖ កាលពី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ បើកបរស្របទិសគ្នាពីកើតទៅលិច នៅចំណុចរង្វង់មូលរូបគោ ក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរបួសចំនួន០២នាក់( រងរបួសស្រាលម្នាក់និងរងរបួសធ្ងន់ម្នាក់) ខូចខាតម៉ូតូ០១គ្រឿងកម្រិតស្រាល។


សមត្តកិច្ចនគរបាលជំនាញស្រុកបានបន្តថា÷ ជនរងគ្រោះទី១-ឈ្មោះ ហោ គឹមសាត ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុង/ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន 1B.1279 (របួស ស្រាល)មានពាក់មួកសុវត្ថិភាព ។
ទី២-អ្នករួមដំណើរឈ្មោះ ហួយ គឹមហេន ភេទស្រី អាយុ៦០ឆ្នាំ (របួសធ្ងន់)ត្រូវជាប្រពន្ធ មានពាក់មួកសុវត្ថិភាព។
ទី៣-អ្នកបើករថយន្តបង្កមិនស្គាល់អត្តសញ្ញាណ (បានបើករត់គេចពីកន្លែងកើតហេតុ) បើកបររថយន្តម៉ាកកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ 0427 ។
មូលហេតុនៃគ្រោះថ្នាក់:
-កត្តា : មនុស្ស អ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកម៉ូតូពីក្រោយតែម្តង ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្យប៉ៃលិន ចំណែករថយន្តបង្កកម្លាំងជំនាញនៃអធិការដ្ឋាន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់កំពុងស្រាវជ្រាវ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង