Banner KNP Detail Top

តម្រួតច្រកទ្វារព្រំដែនថៃ-កម្ពុជា បង្កភាពលំបាកដល់ភ្ញៀវទេសចរឆ្លងកាត់ប្រទេស

តម្រួតច្រកទ្វារព្រំដែនថៃ-កម្ពុជា បង្កភាពលំបាកដល់ភ្ញៀវទេសចរឆ្លងកាត់ប្រទេស

ក្រុងប៉ោយប៉ែត៖ ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ ប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត ឈមនឹងច្រកខ្លងឡឹក ស្រុកអរ័ញ្ញខេត្តស្រះកែវ ប្រទេសថៃ មានការរអ៊ូរទាំថា ភាគីថៃ (ប៉ូលិសថៃ)ជាអ្នកវាយប៉ាស័្ពរ បានបង្កភាពលំបាកដល់ភ្ញៀវយ៉ាងខ្លាំងធ្វើអោយយឺតយ៉ាវ ខកខានពេលវេលារាប់ម៉ោង ដោយភ្ញៀវឈរតម្រង់ជួរគ្នា យ៉ាងវែងអន្លាយ ខណៈដែលប៉ូលិសថៃ ធ្វើការតែពីរទូប៉ុណ្ណោះ ហើយធ្វើការយឺតៗឯទូជាច្រើនទៀតទុកសម្រាប់អ្នកវាយ(VIP) បណ្តាលអោយភ្ញៀវរង់ចាំយូរធុញទ្រាន់ ក៏បង្ខំចិត្តអោយទៅវាយ(VIP)ចំណាយលុយអស់ក្នុងម្នាក់ចំនួន500បាត។

ភ្ញៀវទេសចរជាច្រើនបានអោយដឹងថា ភាគីខាងកម្ពុជា (police )ខ្មែរ ធ្វើការរហ័សរហួន មានសុជីវធម៍ល្អ មិនរង់ចាំយូរ ចំណែកខាងភាគីថៃវិញ (police)ថៃធ្វើការយឺតយ៉ាវមួយៗ ដូចក្តាមវា ធ្វើអោយអ្នកដំណើរឆ្លងកាត់មានការធុញទ្រាន់ជាខ្លាំង ដោយពួកតម្រួតថៃគិតតែរឿងវាយ(VIP)យកលុយ ចំណែកភ្ញៀវធម្មតាៗ ពួកគេទុកអោយឈររង់ចាំរាប់ម៉ោង ។
ពួកគាត់បានបន្តទៀតថា ខំយកលុយទៅចំណាយនៅស្រុកថៃយ៉ាងច្រើន ប៉ុន្តែបែរជា ប៉ូលិសថៃមាត់ច្រកព្រំដែន បង្កភាពលំបាកនឹងការស្មុកស្មាញដល់ពួកគាត់ ។អ្នកខ្លះជាអ្នកដំណើរកំសាន្តឯអ្នកខ្លះទៀតក៏ជាអ្នកជម្ងឺ គ្រាន់តែឈររង់ចាំស្ទើតែដាច់ខ្យល់ស្លាប់តែម្តង ទំរាំបានវាយប៉ាស្ព័រឆ្លងដែនរួច។ នេះគឺគេប្រេីក្បាច់កៀងត្រីបញ្ចូលមង វាយប៉ាស្ព័រតាមដំណេីរប្រៀបដូចអណ្ដេីកវារ តែបេីទៅខាងVIP លឿនដូចទន្សាយបោល៕

អត្ថបទដែលជាប់ទាក់ទង