Banner KNP Detail Top

ញាក់សាច់ កម្លាំងអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់

ញាក់សាច់ កម្លាំងអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន ជិត ១គីឡូក្រាម នៅស្រុកសំរោង

ខេត្តតាកែវ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនដកហូតបានថ្នាំញៀនជិត ១គីឡូក្រាម និងដកហូតបានវត្ថុតាងមួយចំនួន។
យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា កាលពី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលនីតិវិធី ឯកឧត្តម ឯក ឆេង ហួត ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនស្រាវជ្រាវ និងបង្រ្កាបបទល្មើស និងលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្រ្កាបករណីគ្រឿងញៀនជាក់ស្ដែង នៅចំណុចផ្ទះទុកចោល ស្ថិតភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។
ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖


– ឈ្មោះ អៀម ជូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (រក្សាទុកជួញដូរនិងប្រើប្រាស់ ) រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។
កម្លាំងជំនាញដកហូតវត្ថុតាង៖
– ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់ធំ ទម្ងន់ : ៩៥៥,៦០ក្រាម ( ប្រាំបួនរយហាសឹបប្រាំក្បៀសហុកសឹបក្រាម ថ្នាំសុទ្ធ )។
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
– ទូរសព្ទ័ចំនួន ០២គ្រឿង ម៉ាកអូប៉ូទាំង២ (ខូច១)
– ម៉ូតូចំនួន ០២គ្រឿង ម៉ាក់វីន័រគ្មានខោអាវគ្មានផ្លាកលេខ និង ០១គ្រឿងទៀតមិនស្គាល់ម៉ាក ពាក់ផ្លាកលេខ ភ្នំពេញ1GN6453
– សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្ត ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង