Banner KNP Detail Top

លួចកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុន ជាប់អន្ទាក់មេការចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាល

លួចកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុន ជាប់អន្ទាក់មេការចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាល ស្ថិតនៅភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង


ខេត្តកំពង់ស្ពឺ÷ កាលពីថៃ្ង ២៧ វិច្ឆិកា ២០២៣ មានករណីលួចខ្សែភ្លេីងនៅក្រុមហ៊ុន កិនថ្មHTTK តំណាងក្រុមហ៊ុនបានមកដាក់ប្ដឹងនៅសមត្ថកិច្ចនគរបាល។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយរយៈពេល ២ម៉ោង ឈ្មោះ ស្វិត វុទ្ធី ភេទប្រុស អាយ៤១ឆ្នាំ ស្នាក់នៅក្រុមហ៊ុនកិនថ្មHTTK ស្ថិតនៅនៅភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមេការគ្រប់គ្រងកា រដ្ឋានកិនថ្មបានឃាត់ឈ្មោះ អឿន ចិត្រា ភេទប្រុ ស អាយុ៣០ឆ្នាំ នៅភូមិសំរោងទងកណ្តាល ឃុំសំ រោង ទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រគល់អោយសមត្តកិច្ច រួមជាមួយសម្ភារៈវត្ថុតាង ពាក់ព័ន្ធករណី លួចកាត់ខ្សែភ្លើង របស់ក្រុមហ៊ុន។

ជនសង្ស័យឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពិតប្រាកដមែន ប៉ុន្ដែលួចជាមួយឈ្មោះ ស ដ ភេទប្រុស អាយុ៣៤ឆ្នាំ (គេចខ្លួន) តាមការបញ្ជាក់គឺក្រុមចោរបានលួចជាញឹកញាប់ស្ទើររាប់លែងចាំ..។
ឃាត់ខ្លួនសមត្ថកិច្ចដកហូតបានសម្ភារៈវត្ថុតាង ៖
ម៉ូតូ១គ្រឿង ម៉ាកប៊ិត ពណ៍ស.ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ1Y.2149 , កន្ត្រៃ១ , កូនកាំបិត១ ខ្សែភ្លើងមួយចំនួន។ ជនសង្ស័យរួមជាមួយវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាតត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង