Banner KNP Detail Top

ដឹងការពិតហើយ! ករណីរថយន្តធ្លាក់ផ្លូវចុះពីលើភ្នំគូលែនស្លាប់៦នាក់ និងរបួស១៨នាក់

ដឹងការពិតហើយ! ករណីរថយន្តធ្លាក់ផ្លូវចុះពីលើភ្នំគូលែនស្លាប់៦នាក់ និងរបួស១៨នាក់ ជាអ្នកស្រុកក្រឡាញ់ទាំងអស់

សៀមរាបៈ ហេតុការណ៍នេះកើតនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នំា២០២៣នេះ ករណីរថយន្តធ្លាក់ផ្លូវចុះពីលើភ្នំគូលែនស្លាប់៦នាក់ និងរបួស១៨នាក់ ជាអ្នកស្រុកក្រឡាញ់ទាំងអស់ ។

នគរបាលស្រុកស្វាយលើ ខេត្តសៀមរាបបាននិយាយថា ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រង់ចំណុចទឹករុន បង្ករឡើងដោយខ្លួនឯង មានទិសដៅពីលិចទៅកើត(ចំរាក់ផ្លូវចុះពីភ្នំគូលែន)។


នគរបាលបន្តថា រថយន្តជួបគ្រោះថ្នាក់ម៉ាក TOYOTA TACOMA PICK UP ពណ៌ ស ផ្លាកលេខ សៀមរាប 2B-4740 បើកបរដោយឈ្មោះ ជាម ជុច ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅ ភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ រថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត(អ្នកបើកបររត់គេចខ្លួនបាត់)។


រថយន្តមានអ្នករួមដំណើរចំនួន ២៤នាក់( ស្រី ១២នាក់ )។ ក្នុងនេះ ៖
១. ឈ្មោះ ឡុច ខឿ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
២. ឈ្មោះ បេង សឿត ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិរំដេង
៣. ឈ្មោះ លម លឿយ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិរំដេង
៤. ឈ្មោះ ឆយ ឆង ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិរំដេង
៥. ឈ្មោះ យន់ ឡន ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិរំដេង
៦. ឈ្មោះ ភិន សឿត ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិរំដេង
៧. ឈ្មោះ ផាត កើត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិរំដេង
៨. ឈ្មោះ តាន់ ញ៉ាន ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិរំដេង
៩. ឈ្មោះ ង៉ុក ប៉ាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិរំដេង
១០. ឈ្មោះ ឡឹត ងុិក ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរំដេង
១១. ឈ្មោះ ហុង លីហ៊ាង ភេទស្រី អាយុ ០៧ឆ្នាំ រស់នៅភូមិរំដេង
១២. ឈ្មោះ អាត ហ្វា ភេទស្រី អាយុ ១១ឆ្នាំ រស់នៅភូមិរំដេង
១៣. ឈ្មោះ ពេក រ៉ុក ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិរំដេង
១៤. ឈ្មោះ ឌឿន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង
១៥. ឈ្មោះ ញឹម សុឡុត ភេទស្រី អាយុ ឆ្នាំ រស់នៅភូមិរំដេង
១៦. ឈ្មោះ មី វ៉ា ភេទប្រុស អាយុ ឆ្នាំ រស់នៅភូមិរំដេង
១៧. ឈ្មោះ សាត សាន ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិរំដេង
១៨. ឈ្មោះ ថេង ប៊ុនថេន ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិរំដេង
១៩. ឈ្មោះ ឡាន់ ភេទស្រី អាយុ ៧១ឆ្នាំ រស់នៅភូមិរំដេង
២០. ឈ្មោះ វិត គឿម ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង
២១. ឈ្មោះ សយ សៀ ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិរំដេង
២២. ឈ្មោះ ស៊ា ហ៊ត ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិរំដេង
២៣. ឈ្មោះ ព្រឿន ព្រឿត ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិរំដេង
២៤. ឈ្មោះ នី ភេទប្រុស អាយុ ឆ្នាំ រស់នៅភូមិស្រណាល ។
ក្នុងចណោម២៤នាក់មានអ្នកស្លាប់ចំនួន៦នាក់គឺ ៖
១. ស្លាប់នៅនឹងកន្លែងកើតហេតុចំនួន ០៦នាក់ និស្រី២នាក់ មានឈ្មោះ ឡុច ខឿ , ឈ្មោះ បេង សឿត , ឈ្មោះ លម សឿយ , ឈ្មោះ ឆយ ឆង , ឈ្មោះ យន់ ឡន និងឈ្មោះ ភិន សឿត ។
ឯអ្នករងរបួសធ្ងន់ចំនួន១៣នាក់ ស្រី ០៧នាក់ មានឈ្មោះ ផាត់ កើត , ឈ្មោះ តាន់ ញ៉ាន , ឈ្មោះ ង៉ុក ប៉ាន់ , ឈ្មោះ ឡឹត ងុិក , ឈ្មោះ ពេក រ៉ុក , ឈ្មោះ នី , ឈ្មោះ ឌឿន , ឈ្មោះ ញឹម សុឡុត , ឈ្មោះ មី វ៉ា , ឈ្មោះ សាត សាន , ឈ្មោះ ថេង ប៊ុនថេន , ឈ្មោះ ឡាន់ , ឈ្មោះ ស៊ា ហ៊ត់ និងរងរបួសស្រាលចំនួន ០៥នាក់ ស្រី ០៣នាក់ មានឈ្មោះ ព្រឿន ព្រឿត , ឈ្មោះ សយ សៀ , ឈ្នោះ វិត គឿម , ឈ្មោះ អាត ហ្វា និងឈ្មោះ ហុង លីហ៊ាង ។

នគរបាលបានិយាយថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី អ្នកបើកបររថយន្ត បើកបរក្នងល្បឿនលឿន និង ផ្លូវមានភាពចំណោតខ្លាំងហើយបត់កែង។ ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះទៅដល់ធ្វើការវ៉ាស់វែង សម្រួសចរាចរណ៍ នឹងធ្វើការប្រគល់សពជូនគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង