Banner KNP Detail Top

បង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ខាន ឃាត់ខ្លួនជនសង័្សយម្នាក់

បង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ខាន ឃាត់ខ្លួនជនសង័្សយម្នាក់


បាត់ដំបង ៖ នៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិស្តៅឃុំបាយដំរាំស្រុកបាណន់ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ មានឈ្មោះសោត ពិសិទ្ធិ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិតាហែន១ឃុំរកាស្រុកសង្កែខេត្តបាត់ដំបង។
-*វត្តុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសាធាតុញៀនចំនួន០៣ថង់(ក្នុងនោះ០១ថង់ពណ៌ក្រហម)
-សម្ភារះពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
– ម៉ូតូចាស់កែច្នៃ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លូនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង