Banner KNP Detail Top

អាវុធហត្ថចុះបង្ក្រាបជនសង្ស័យជាច្រើននាក់ និងរំដោះបានជនរងគ្រោះ ២នាក់ សង្សយ័បង្ខាំងមនុស្សខុសច្បាប់

អាវុធហត្ថចុះបង្ក្រាបជនសង្ស័យជាច្រើននាក់ និងរំដោះបានជនរងគ្រោះ ២នាក់ សង្សយ័បង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ ៖ កំលាំងអាវុធហត្ថរាជធានីភ្នំពេញ បានផ្ទុះអាវុធជាច្រើនគ្រាប់ ក្រោយពីចុះធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡាមួយកន្លែង ព្រមទាំងរំដោះមនុស្ស និងឃាត់ខ្លួនជនបរទេសដែលជាជនសង្ស័យច្រើននាក់។
ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងជាង២៤យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ខណ ទីតាំងកើតហេតុ ស្ថិតនៅត្រង់ចំណុចបរិវេណដីឡូត៌ និងផ្ទះវីឡាមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវកែវចិន្តា ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីលឺសម្លេងស្រែក គាត់ក៏បានទាញទូរស័ព្ទថតវីដេអូ ស្រាប់តែលឺសម្លេងបាញ់កាំភ្លើង ប្រមាណ៧ ទៅ៨គ្រាប់ ដោយគាត់សង្ស័យសមត្ថកិច្ចចុះចាប់ចោរ នៅតំបន់នោះ ព្រោះមានមនុស្សរត់ប្រសេចប្រសាច និងត្រូវសមត្ថកិច្ចរត់ដេញតាមចាប់ រុញឡើងទៅលើរថយន្ត។ ចំពោះពត៌មានលម្អិតពាក់ពន្ធ័ករណីនេះ នឹងបន្តចុះផ្សាយជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង