Banner KNP Detail Top

សំណុំរឿងអតីតផ្កាយ២យោធាឈ្មោះ សូយ ចាន់សឿន ដែលរងនូវបណ្តឹងរបស់ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស ប្តឹងពីករណី ប្រើអំពើហិង្សាយដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ លើកយកមកបើកសវនាការជំនុំជម្រះក្តីរួចរាល់ហើយ

សំណុំរឿងអតីតផ្កាយ២យោធាឈ្មោះ សូយ ចាន់សឿន ដែលរងនូវបណ្តឹងរបស់ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស ប្តឹងពីករណី ប្រើអំពើហិង្សាយដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ លើកយកមកបើកសវនាការជំនុំជម្រះក្តីរួចរាល់ហើយ

ខេត្តកំពង់ស្ពឺ ៖ សំណុំរឿងអតីតផ្កាយ២យោធាឈ្មោះ សូយ ចាន់សឿន ដែលរងនូវបណ្តឹងរបស់ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស ប្តឹងពីករណី.ប្រើអំពើហិង្សាយដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ត្រូវបានតុលាការសាលាដំបូងខេត្តកំពង់ស្ពឺ លើកយកមកបើកសវនាការជំនុំជម្រះក្តីរួចរាល់ហើយ ហើយបានប្រកាសសាលក្រមជាសាធារណៈ ដោយបានផ្តន្ទោសលើជនជាប់ចោទផងដែរ ។ សាលាដំបូងខេត្តកំពង់ស្ពឺបានបើកសវនាការជំនុំជម្រះក្តីជាសាធារណៈក្នុងសំណុំរឿង កាល ពីថ្ងៃទី៧ ខែមិថុនា ថ្ងៃទី២៦ ខែតុលា និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២ ២ ដោយចំពោះមុខជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ហៅ ទេស ចាន់សឿន ឬហៅ វ៉ា ចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស ក្រោយពេលសវនាការតុលាការបានប្រកាសក្រមនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។
សម្រេច ៖
១.ឲ្យជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ាភេទប្រុស អាយុ៤៨ ឆ្នាំ រួចផុតពីបទ.បង្ខាំងមនុស្សដោយខុសច្បាប់ ប្រព្រឹត្តនៅក្រុងតាខ្មៅខេត្តកណ្តាល នឹងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។
២.ផ្តន្ទាទោសឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ ឆ្នាំ ដាក់ទោសពន្ធកំណត់រយៈពេល៣ ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ៦ខែ ទោសនៅសល់ពីនេះព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន ៦.០០០.០០០ រៀល ពីបទ.ហឹង្សាដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ១០៦ មាត្រា ១០៧ មាត្រា ១០៨ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។
៣.សាលក្រមតម្រូវឲ្យជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ឬទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ ឆ្នាំ សងសំណងថ្លៃការព្យាបាលរបួសជាទឹកប្រាក់ចំនួន ១០ ០០០ ម៉ឺន (១ម៉ឺនដុល្លា រអាមេរិក) ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស តាមបញ្ញតិមាត្រា ៣៥៥ នៃក្រមនីតិវិធព្រហ្មទណ្ឌ ។
សាលក្រមនេះបើកផ្លូវទុកសិទ្ធិឲ្យភាគីទាំងពីរ ប្តឹងឧទ្ធរណ៍ក្នុងរយៈពេលដែលច្បាប់កំណត់ (ពោលគឺកំណត់១ខែ បើមិនមានការប្តឹងផ្តល់ទេ សាលក្រមនិងចូលជាស្ថាពរ) ។
ដូច្នេះមកដល់ពេលនេះមិនទាន់ដឹងថា ដើមបណ្តឹងរដ្ឋប្បវេណីប្តឹងឧទ្ធរណ៍ឬមិនប្តឹងទេ ប៉ុន្តែបើតាមប្រភពព័ត៌មានពីមិត្តភក្តិអ្នករាប់អានជនរងគ្រោះ បានបង្ហើបឲ្យដឹងថា សាលក្រមនេះ ប្រហែលជាជនរងគ្រោះប្តឹងឧទ្ធរណ៍បន្តទៀត ដោយជំទាស់ទៅលើការសម្រេចទី១.ទម្លាក់ការចោទប្រកាន់ពីបទ.បង្ខាំងមនុស្សដោយខុសច្បាប់ និងទី២.សំណងរដ្ឋប្បវេណីតិចតួចបំផុត មិនអាចសងថ្លៃការព្យាបាលស្នាមរបួស និងខាតបង់ពេលវេលា តាមការទាមទារជម្ងឺចិត្តនោះទេ ព្រោះជនរងគ្រោះនៅមិនទាន់ទទួលបាននូវភាពយុត្តិធម៍ឡើយ ។

អង្គហេតុសំណុំរឿងខាងលើនេះត្រូវបានគេដឹងថា លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែកក្កដានេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ឈោ្មះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ តួនាទីនាយរងទីចាត់ការអភិវឌ្ឍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ។ ក្នុងដីកាបន្តថា ឈោ្មះ សូយ ចាន់សឿន ត្រូវបានតុលាការ ចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់ ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ និងទោសដែលមានចែងក្នុងមាត្រា ២១៨ និងមាត្រា ២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ ។


ឈ្មោះ សូយ ចាន់សឿន ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ និងនាំខ្លួនទៅពន្ធនាគារខេត្តកំពង់ស្ពឺ ។ ការសម្រេចឃុំខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ ឌួង ហេម៉ាលីស ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ ពាណិជ្ជករ ដែលបានដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីខែមករា ឆ្នាំ ២០២១ ។ ក្នុងពាក្យបណ្តឹងបានរៀបរាប់ថា កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្ត ដែលកំពុងជិះតែពីរនាក់លើដងផ្លូវស្ថិតនៅចំណុចម្តុំរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់សឿន បានវាយដំនាងខ្ញុំ និងបានដកកាំភ្លើងខ្លីភ្នង់គំរាមមិនឱ្យខ្ញុំស្រែក និង គំរាមបាញ់បំបាក់ជើងនិងបាញ់សម្លាប់ តាមផ្លូវ រហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ព្រមទាំងបានចាប់បង្ខាំងនាងខ្ញុំ ទុកនៅផ្ទះកូនចៅរបស់គាត់ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្ដីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ រំដោះនាងខ្ញុំចេញពីផ្ទះដែលបានបង្ខាំងនាងខ្ញុំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង