Banner KNP Detail Top

បុរសម្នាក់អះអាងថា ជានគរបាលព្រហ្មទណ្ឌនៅក្រសួង បានដកកាំភ្លើងខ្លីអាមេ

បុរសម្នាក់អះអាងថា ជានគរបាលព្រហ្មទណ្ឌនៅក្រសួង បានដកកាំភ្លើងខ្លីអាមេ គំរាមបុរសមួយក្រុមដែលកំពុងអង្គុយផឹកស៊ី នៅខាងមុខផ្ទះ ក្នុងកម្មវិធីខួបកំណើត

ភ្នំពេញ ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវមាត់ប្រឡាយទឹកស្អុយបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
នៅមុនពេលកើតហេតុ អ្នកផ្ទះរបស់គាត់បានធ្វើកម្មវិធីខួបកំណើតនៅខាងមុខផ្ទះ ដោយមានបងប្អូនចូលរួមជាច្រើន និងនាំគ្នាហូបចុកយ៉ាងសប្បាយរីករាយ។ លុះរហូតមកដល់វេលាម៉ោង១០យប់ មុនពេលកើតហេតុ ក្មួយរបស់គាត់ (ជនរងគ្រោះ) បាននាំគ្នារត់លេង ក៏ត្រូវក្មេងស្រីម្នាក់ដែលស្នាក់នៅជិតនោះ គប់ដុំថ្ម បណ្ដាលឲ្យបែកក្បាលតែម្ដង។


បុរសរងគ្រោះបន្តថា បន្ទាប់មក រូបគាត់ (ជនរងគ្រោះ) និងបងប្អូនរបស់គាត់បាននាំគ្នាទៅផ្ទះក្មេងស្រីម្នាក់រូបនោះ ដើម្បីសួរនាំ និងដោះស្រាយគ្នា។ គ្រានោះ ម្តាយក្មេងស្រីរូបនោះក៏ព្រមដោះស្រាយគ្នា ដោយជួយចេញថ្លៃព្យាបាលរបួស ដើម្បីបញ្ចប់រឿងនោះ បន្ទាប់មកពួកគាត់ក៏បន្តកម្មវិធីជាធម្មតាវិញ។

លុះដល់វេលាកើតហេតុ ក៏ស្រាប់តែមានបុរសមួយក្រុម មានគ្នា៣ទៅ៤នាក់បានដើរមកសួរនាំពួកគាត់ ដោយចោទប្រកាន់ថា «ពួកគាត់ទៅរករឿងពួកគេ»។ ហើយនៅមុនពេលដែលបុរសទាំងនោះត្រឡប់ទៅវិញ ក៏មានបុរសម្នាក់បានដកកាំភ្លើងខ្លីមួយដើមចេញពីកាបូបស្ពាយ រួចបានអាមេចោល និងស្រែកប្រាប់ថា «ខ្លួនជានគរបាលព្រហ្មទណ្ឌនៅក្រសួង បើចង់រកអាចទៅរកបាន» បន្ទាប់មកបុរសទាំងអស់នោះក៏បានដើរត្រឡប់ទៅវិញបាត់អស់ទៅ។ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងចាត់ការតាមនីតិវិធីនៃច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង