Banner KNP Detail Top

ជនបរទេសម្នាក់ បានគាំង..បេះ….ដូ..ងដេ…ក…ស្លា…ប់…នៅ..មុខផ្ទះសំណាក់ ឌី ដា ទាំងយប់

ជនបរទេសម្នាក់ បានគាំងបេះដូងដេកស្លាប់នៅមុខផ្ទះសំណាក់ ឌី ដា ទាំងយប់


ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិបរទេស បានដួលដេកស្លាប់នៅមុខផ្ទះសំណាក់ ឌី ដា តាមបណ្តោយផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលមនៅវេលាម៉ោង៨យប់ ថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ។


ជនបរទេសខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គឺជាភេទប្រុស វ័យប្រហាក់ប្រហែល ជាង៤០ឆ្នាំ និងសង្ស័យជាជនជាតិចិន ។
តាមប្រភពព័ត៌មានពីពលរដ្ឋបានប្រាប់ឱ្យដឹងថា ជនបរទេសខាងលើជិះកង់បី មិនដឹងមកពីណានោះទេ មកឈប់នៅចំណុចកើតហេតុ បំណងដើរចូលទៅក្នុងផ្ទះសំណាក់ ស្រាប់តែមានអាការៈ ញ័រដៃញ័រជើង អ្នកដែលមើលការខុសត្រូវក្នុងផ្ទះសំណាក់ឃើញដូច្នោះ ក៏មិនហ៊ានជួលបន្ទប់ឲ្យគាត់ទេ គាត់ក៏ដើរចេញមកខាងមុខវិញ ក៏ដេកលើឥដ្ឋខាងមុខបណ្ដាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗ ។


ក្រោយមកសមត្ថកិច្ចជំនាញ ខាងកោសល្យវិច័យ ចុះមកត្រួតពិនិត្យ និងបានបញ្ជាក់ប្រាប់ថា«ជនរងគ្រោះ បានស្លាប់ដោយសារគាំងបេះដូង ហើយយកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ»ដេីម្បីចាត់ចែងបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង