Banner KNP Detail Top

គ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ

គ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ មានផ្លាកយីហោឈ្មោះ ហាង ម៉ាខូ កាហ្វេ (បន្ទប់ជាន់ទី២) បណ្តាលមកពីឆ្លងចរន្តអគ្គិសនី


ខេត្តព្រះសីហនុ ៖ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា ៖ វេលាម៉ោង២២:៤០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង មានផ្លាកយីហោឈ្មោះ ហាង ម៉ាខូ កាហ្វេ (បន្ទប់ជាន់ទី២) ស្ថិតម្ដុំអូរ២ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។


បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងស្នងការដ្ឋាននគរបាលខេត្ត ចេញប្រតិបត្តិការជួយសង្រ្គោះបាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកើតហេតុ។


ហេតុការណ៍គ្រោះអគ្គីភ័យនេះ មិនមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ និងខូតខាតសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន ចំពោះមូលហេតុសមត្ថកិច្ចឲ្យដឹងថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

អត្ថបទដែលជាប់ទាក់ទង