Banner KNP Detail Top

បង្រ្កាបករណីគ្រឿង ញៀនមួយករណីឃាត់ខ្លួនមុខសញ្ញា០១នាក់

បង្រ្កាបករណីគ្រឿង ញៀនមួយករណីឃាត់ខ្លួនមុខសញ្ញា០១នាក់


បាត់ដំបង ៖ កាលពីថ្ងៃទី០៧ខែ ធ្នូឆ្នាំ២០២៣ វេលាម៉ោង ០៧និង ២៥នាទីស្ថិតនៅចំណុចក្រុមទី១៣ ភូមិថ្នល់បត់ ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សគឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងដែល ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ ផល សេងហួរ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
-*វត្ថុតាងចាប់យកបានរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៌សថ្លាចំនួន ០១កូនថង់ ទម្ងន់ ០,៤៤ក្រាម ទាំងសំបក សង្ស័យមានសារធាតុញៀន។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ម៉ូតូចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវ បានឃាត់ខ្លួនជាបណ្តោះ អាសន្ននៅ អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូនតាម នីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង