Banner KNP Detail Top

ស្រី្តដែលចាប់ព្រាបនៅមាត់ទន្លេមុខព្រះមរមរាជវាំងថ្ងៃមុន សមត្ថកិច្ចឃាត់ខ្លួន

ស្រី្តដែលចាប់ព្រាបនៅមាត់ទន្លេមុខព្រះមរមរាជវាំងថ្ងៃមុន សមត្ថកិច្ចឃាត់ខ្លួន


ភ្នំពេញ ៖ ស្រ្តីដែលចាប់ព្រាបនៅមាត់ទន្លេមុខព្រះមរមរាជវាំងថ្ងៃមុនសមត្ថកិច្ចឃាត់ខ្លួនមកសួរនាំហើយ។ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅស្រ្តីម្នាក់ឈ្មោះ យឺម សុភ័ក្រ ភេទស្រី មុខរបរ លក់កូនសត្វ នៅខាងមុខព្រះបរមរាជវាំង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីសាកសួរ ជុំវិញស្រ្តីរូបនេះបានធ្វើសកម្មភាពចាប់សត្វព្រាបនៅខាងមុខព្រះរមរាជវាំងគោលបំណងលក់ដូរ។


ស្រ្តីបានសារភាពថា ខ្លួនពិតជាបានចាប់ព្រាបលក់ឱ្យភ្ញៀវដែលមកលេងកម្សាន្តនៅមុខព្រះបរមរាជវាំង ក្នុងព្រាប០១ បានតម្លៃ១០០០០រៀល ដើម្បីឱ្យភ្ញៀវយកលែងបានសិរីសួស្តី។
សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពនេះ និងបានអនុញ្ញាតគាត់ឱ្យត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង