Banner KNP Detail Top

ក្រុមចោរព្រៃលួចកាប់ឈើនៅពេលយប់

ក្រុមចោរព្រៃលួចកាប់ឈើនៅពេលយប់ និងកាប់ព្រៃរានយកដីនៅតំបន់អភិរក្សភ្នំចាបភ្លើង ស្រុកថាឡាបរិវ៉ាត់


ស្ទឹងត្រែង: ក្រុមចោរបានលួចកាប់ឈើធ្វើអាជីវកម្ម និងសកម្មភាពកាប់ព្រៃរានយកដីធ្វើជាកម្មសិទ្ធ នៅ ព្រៃអភិរក្សនៅតំបន់ភ្នំចាបភ្លើងហៅភ្នំល្អាងនាគខៀវនៅភូមិស្រឡៅ ឃុំ អន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១ធ្នូឆ្នាំ២០២៣ ។
ព្រះតេជគុណ ពុទ្ធយ៉ាំ ចៅអធិការវត្តថាឡាបរិវ៉ាត់មានថេរដីការថា៖ បច្ចុប្បន្នមានជនខិលខូចលួចកាប់ព្រៃរានយកដី និងកាប់ឈើនៅពេលយប់ ដែលបង្កភាពស្មុគ្រស្មាញមិនអាចឱ្យព្រះសង្ឃនិងប្រជាពលរដ្ឋមកការពារហើយធ្វើការមកចូលរួមបង្ក្រាបបានទេ។
ព្រះតេជគុណមាន ថេរដីការបន្តថា៖នេះជាភាពធូរលុងរបស់ស្ថានប័នពាក់ពន្ធ័ ធ្វើឱ្យជនប្រព្រឹត្តបទល្មើសទាំងនោះមានឱកាសចូលព្រៃកាប់ឈើ ធ្វើអាជីវកម្មនិងកាប់ព្រៃរានយកដីគ្មានកោតខ្លាចសមត្ថកិច្ចណាឡើយហើយសកម្មភាពទន្ទ្រានយកដីនិងកាប់ឈើនេះ ពិតជា កើតមានយូរមកហើយដែរនិងជាសញ្ញាមួយ បង្ហាញពីការបំផ្លិចបំផ្លាញធនធានព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះ ។
ព្រះតេជគុណមានថេរដីការ ស្នើឱ្យ ស្ថាប័នមានសមត្ថកិច្ច ជួយមានវិធានការផង ព្រោះ បទល្មើសខុសច្បាប់នេះ ហើយអាជ្ញាធរភូមិ ឃុំ មិនបានមកបង្ក្រាប់ឬទប់ស្កាត់ នៅមិនទាន់ពេលវេលាទេ។


លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា ករណីកាប់ឈើរើរានព្រៃយកដីនេះលោកមិនទានទទួលរបាយការណ៍ជាលាយលាក់អក្សរពីព្រះសង្សនិងអាជ្ញាធរមូលដ្ឋានទេ។
លោកអះអាងថា លោកនឹងរៀបចំកម្លាំងចម្រុះថ្នាក់ស្រុក ឱ្យទៅពិនិត្យមើលជាក់ស្តែង ដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្តបន្ថែម ជួយអន្តរាគមន៍បង្ក្រាបឱ្យមានប្រសិទ្ធភាព។


សូមបញ្ជាក់ថាសកម្មភាពការឈើនិងរានយកដីនេះសមត្ថកិច្ចស្រុកមិនទាន់បានចុះទៅត្រួតពិនិត្យនៅឡើយទេហើយចំណុចដែលជនសង្ស័យលួចកាប់ឈើនិងរានដីនេះ ស្ថិតនៅខាងកើតភ្នំតូចមួយកន្លែ និងភ្នំធំមួយកន្លែង ដែលមានផ្ទៃដីប្រមាណជា៣ហិកតា ចំណែកដើមឈើសុក្រំ-ផ្ចឹកស្រឡៅលួចកាប់ស្ទើរតែអស់ហើយ ៕

អត្ថបទដែលជាប់ទាក់ទង