ប្អូនស្រីរបស់ជនរងគ្រោះ និយាយចំៗទៅនាងជាប្រពន្ធ ដែលហ៊ានជួលឃាតករសម្លាប់ប្តីខ្លួនឯង
ប្អូនស្រីរបស់ជនរងគ្រោះ និយាយចំៗទៅនាងជាប្រពន្ធ ដែលហ៊ានជួលឃាតករសម្លាប់ប្តីខ្លួនឯង
ខេត្តកណ្តាល ៖ សមត្ថកិច្ចបានចាត់ទុកថា នេះអាចត្រឹមជាពាក្យដោះសារតែប៉ុណ្ណោះ ។ បើតាមខាងធនាគារបានបញ្ជាក់ថា ជនរងគ្រោះជាប្តី ជាមនុស្សស្លូត សុភាពរាបសារ មានអ្នកគោរពស្រលាញ់ច្រើន មិនដូចការចោទប្រកាន់របស់ប្រពន្ធឡើយ ។
រឿងរ៉ាវនាងជាប្រពន្ធចិត្តឆៅហ៊ានជួលឃាតករក្នុងតម្លៃ១០០០ដុល្លារ ដើម្បីសម្លាប់ប្តីត្រូវបានមហាជនថ្កោលទោសជាខ្លាំង ខណៈនាងប្រពន្ធបានផ្តល់ចម្លើយនៅចំពោះមុខសមត្ថកិច្ចថា មូលហេតុ ដែលស្ត្រីជាប្រពន្ធ ជួលឃាតករសម្លា.ប់ប្តីនោះ ដោយសារខឹងប្តីដើរអត់ចូលផ្ទះពីបីថ្ងៃ ហើយចូលមកផ្ទះវិញវា.យធ្វើបាបខ្លួន ។
ដោយមើលឃើញចម្លើយរបស់នាង សាន់ ធីតា ភេទស្រី អាយុ៣១ឆ្នាំ ដោះសារចោទប្រកាន់ប្តីដែលជាជនរងគ្រោះឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ បែបនេះ ស្រាប់តែប្អូនស្រីរបស់ជនរងគ្រោះបានចេញមុខមកលាតត្រដាងការពារកិត្តិយរបស់បងប្រុសនាង។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sreychin Khun បានបង្ហោះសារយ៉ាងវែងរៀបរាប់ពីការលំបាករបស់បងប្រុសនាង ដែលត្រូវមកជួបប្រពន្ធដែលមានចិត្តអសិរពិស ហ៊ានជួលឃា.តករសម្លាប់ប្តីរបស់ខ្លួន ហើយបែរជាផ្តល់ចម្លើយចោទប្រកាន់ជនរងគ្រោះថាវាយធ្វើបាបខ្លួនទៀត។ ដោយចង់ការពារកិត្តិយសរបស់បងប្រុស ក៏ដូចជាចង់បង្ហាញការពិតជូនមហាជន នារីខាងលើបានសរសេររៀបរាប់ថា មិនគួរនាងជាប្រពន្ធគឺជាមនុស្សអាក្រក់បែបនេះ គឺប្រៀបដូចជា នរកស៊ីក្បាល សុទ្ទតែចោទបងប្រុសរបស់នាងថា ដើរលេង2-3ថ្ងៃបានចូលផ្ទះម្ដង វៃធ្វើបាបខ្លួនទៀត។ ប្អូនស្រីខាងលើបានបន្ត នាងជាប្រពន្ធនេះ គឺជាមនុស្សកើតមកចង្រៃគេឯង បងប្រុសរបស់នាងស្លូតណាស់មិនដែលសូម្បីតែសម្ដីធំដាក់បងដាក់ប្អូនម៉ែឪ។
ប្អូនស្រីរបស់ជនរងគ្រោះបានសរសេរបន្ថែមក្នុងសម្តីរាងខឹងថា បើបងប្រុសរបស់នាងវៃនាងជាប្រពន្ធដូចជាការចោទប្រកាន់មែន គឺមកពីចរឹកនាងជាប្រពន្ធខ្លួនឯងវាថោក។ ប្អូនស្រីជនរងគ្រោះបានបន្តថា «បងអញនៅផ្ទះជាមួយដូចនៅនរក ជាស្រីនឹងគេដែរមិនចេះចង្គ្រានជើងឆ្នាំងមួយខែ៣០ថ្ងៃមិនដែលធ្វើបាយហៅប្ដីអោយស៊ីម្ដងណា មានតែប្ដីមកពីធ្វើការចូលផ្ទះពេលណាស្រែកញ៉ែតៗដាក់ប្តីថាប្ដីទៅរកស្រីដើផឹកដើរស៊ីនេះនោះៗលើកដាក់មិនចេះចប់»។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sreychin Khun បានបន្តថា បើគាត់ចឹងមែនៗនៅតាំងពីបន្ទប់ជួលរហូតដល់ មានឡាន មានផ្ទះ អោយនាងឯងជ្រកក្បាលទេ បងអញខំដើររកលុយត្រុកៗមិនដែលបានសម្រាកស្រួលចិត្ត បើមែនបងអញទេគេលែងក្បាលនាងឯងតាំពីយូហើយ នាងឯងចេះលើកដៃសម្លាប់បងអញទៅរួចមានយកខួរមកគិតទេ កាលមិនទាន់មានផ្ទះមានឡាននៅផ្ទះជួលអ៊ុតសក់អញ់ឡើងទៅរៀនភ្នំពេញដំបូងទៅនៅជាមួយ មួយរយ:អញឃើញបងអញខំណាស់មកពីធ្វើការវិញទម្លាក់កាបូបមិនទាន់ទេមកជួយកៀបសក់អ៊ុតសក់ សៅរ៍អាទិត្យសម្រាកការងារគេដើរលេងសប្បាយបងអញអត់ដើរទេនៅជួយរកលុយប្រពន្ធកៀបសក់ត្រង់អោយភ្ញៀវ ដាំបាយធ្វើម្ហូបអោយនាងឯងស៊ីទៀត»។
ប្អូនស្រីរបស់ជនរងគ្រោះបានសរសេរបន្តថា ពេលបងប្រុសរបស់នាងទៅធ្វើការវិញ គឺនាងជាប្រពន្ធមិន ដែលទុកលុយអោយប្តីលើសពី20000រៀល ហើយថ្ងៃណាក៏រករឿងប្ដី ខណៈបងប្រុសរបស់នាងខំប្រឹងធ្វើការណាស់ ធ្វើការត្រុកៗទម្រាំមានថ្ងៃនេះ។ ប្អូនស្រីរបស់ជនរងគ្រោះបានសរសេរសារសម្តែងនូវការហួសចិត្តដែលនាងជាប្រពន្ធ ហេតុអីនាងដាច់ចិត្តហ៊ានជួលឃាតករឱ្យសម្លាប់ប្ដីដែលអោបនឹងទ្រូងទៅកើត។ ប្អូនស្រីរបស់ជនរងគ្រោះបានបន្ថែមថា បើនាងជាប្រពន្ធនោះអស់ចិត្តពីបងប្រុសនាង ហេតុអីមិនចេះយកខួរគិត? ម៉េចមិនដោះលែងបងប្រុសរបស់នាង តែបែរជាទៅធ្វើដាក់គាត់ចឹងធ្វើអី ប្ដីអោបនឹងទ្រូងហេតុអីនាងឯងដាច់ចិត្តសម្លាប់គាត់។
នារីជាប្អូនរបស់ជនរងគ្រោះបានសម្តែងនូវការឈឺចាប់ឥតឧបមាចំពោះការបាត់បង់បងប្រុសជាទីគោរពស្រលាញ់ ដោយនាងពោលថា បងប្រុសរបស់នាងជាប្រុសល្អ ដែលខំដើម្បីគ្រួសារតែគេមិនមើលឃើញតម្លៃ។ យ៉ាងណាមិញ នាងជាប្អូនស្រីក៏បានបួងសួងឱ្យសូមឱ្យបងប្រុសរបស់នាងទៅឱ្យបានស្ងប់សុខចុះកុំនៅវិលវល់ គឺទៅចាប់ជាតិចាប់កំណើតកន្លែងដែលល្អជួបមនុស្សដែលល្អកុំអោយអាយុខ្លីដូចជាតិនេះទៀត ព្រោះពេលនេះនារីជាប្រពន្ធដែលហ៊ានជួលឃា.តករសម្លា.ប់ប្តីឯងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ហើយកំពុងទទួលកម្មពារដែលខ្លួនបានសាង ៕