កាត់ទឹកមិនដាច់ កាត់សាច់មិនបាន! ស្រីអូន រំភើបចិត្ត ពេលឃើញសាច់ថ្លៃធ្វើបែបនេះ

កាត់ទឹកមិនដាច់ កាត់សាច់មិនបាន! ស្រីអូន រំភើបចិត្ត ពេលឃើញសាច់ថ្លៃធ្វើបែបនេះ

ភ្នំពេញ ៖ កាត់ទឹកមិនដាច់ កាត់សាច់មិនបាន! ស្រីអូន រំភើបចិត្ត ពេលឃើញសាច់ថ្លៃធ្វើបែបនេះ
កាលឆ្នាំ២០២១ ស្រីអូនធ្លាប់បង្ហោះសារថា «ខ្ញុំទទួលបានជោគជ័យពាក់កណ្ដាលហើយបងប្អូន ជោគជ័យពាក់កណ្ដាលនោះ គឺ ខ្ញុំមានគ្រួសារ ដែលមានសុភមង្គលទាំងសងខាង ប្ដីប្រពន្ធកូន ម្ដាយឪពុកក្មេក សាច់ថ្លៃសងខាង គ្រប់យ៉ាងយើងចេះអត់អោនអោយគ្នា ផ្ដល់យោបល់អោយគ្នា សាមគ្គីគ្នា ដើម្បីវង្សត្រកូលទាំងសងខាងរបស់យើងទាំង២ យើងបានទទួលយកការងារទាំងនេះ ចាប់ពីថ្ងៃ ដែលយើងសំពះផ្ទឹមរួមគ្នា ដឹងលឺពីសាច់ញាតិទាំងសងខាង ។ ចំណែកជោគជ័យពាក់កណ្ដាលទៀតគឺ ខ្ញុំ និងគ្រួសារព្យាយាមថែរក្សាចំណងនេះ រហូតដល់ចាស់កោងខ្នងរៀងៗខ្លួន ហើយធ្វើជាគំរូត៏កូនត៏ចៅ ខ្ញុំមិនប្រាកដថា ប្ដីប្រពន្ធខ្ញុំធ្វើបានទាំងអស់ទេ តែតាំងពីដើមមកខ្ញុំ ទទួលបានលទ្ធផលល្អមក គឺដោយសារតែប្ដីប្រពន្ធខ្ញុំ (ចិត្តធ្ងន់ដូចគ្នា ) ចិត្តធ្ងន់ »។

ដោយឡែកពេលកំពុងតែមានបញ្ហាបំណុលនោះ ស្រាប់តែនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ ស្រីអូនបានបង្ហោះស្ក្រីនសតសកម្មភាពសាច់ថ្លៃ អមដោយសារបញ្ជាក់ថា «កាត់ទឹកមិនដាច់កាត់សាច់មិនបាន ឃើញសំនេររបស់នីសាខ្ញុំរំភើបចិត្ត ព្រោះស្រីតូចធំឡើងត្រូវមានមាមីងល្អៗជួយប្រៀនប្រដៅ អរគុណប្អូនថ្លៃ ឈាងណារីន ការដាក់ sticker នេះជាផ្ដល់កម្លាំងចិត្តអោយខ្ញុំប្រឹងដោះស្រាយស្រោចស្រង់បុរីបុស្បាអោយបាន ព្រោះជាគម្រោង ដែលបងរ័ត្នគាត់ស្រលាញ់ខ្លាំង ម៉ែក្មេកកុំបារម្ភថ្ងៃទី 08 ខែ 10 ខ្ញុំបានសន្យាជាមួយបងរ័ត្នថា នឹងចូលជួយបុរីបុស្បា ខ្ញុំមិនហ៊ានសន្យាថាធ្វើបានទេ តែខ្ញុំនឹងព្យាយាមដោយមិនបោះបង់ ព្រោះបងរ័ត្នស្រលាញ់អចលនទ្រព្យណាស់»៕

អត្ថបទដែលជាប់ទាក់ទង