Banner KNP Detail Top

កម្ពុជាមានអ្នកទោសជាប់ពន្ធនាគារ ជាង៤ម៉ឺននាក់ ភាគច្រើនជាអ្នកទោសគ្រឿងញៀន

កម្ពុជាមានអ្នកទោសជាប់ពន្ធនាគារ ជាង៤ម៉ឺននាក់ ភាគច្រើនជាអ្នកទោសគ្រឿងញៀន

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា នៅកម្ពុជាមានអ្នកទោសជាប់ពន្ធនាគារទូទាំងប្រទេសសរុបចំនួន៤២ ២៣៤នាក់ ក្នុងនោះស្រី ២ ៥៧៦នាក់។ ក្នុងចំណោមអ្នកទោសសរុប ៥១ភាគរយជាអ្នកទោសបទល្មើសគ្រឿងញៀន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងបែបនេះនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ«មជ្ឈមណ្ឌលសំចតនិងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត»នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយបន្ថែមថា ក្នុងមួយថ្ងៃមានអ្នកប្រព្រឹត្តិបទល្មើសចូលពន្ធនាគារចន្លោះពី៥០ ទៅ៦០នាក់ ខណៈអ្នកចេញពីពន្ធនាគារមានចំនួនតិចតួចប៉ុណ្ណោះ។
អភិសន្តិបណ្ឌិត ស សុខា បានស្នើឱ្យពលរដ្ឋធ្វើជាភ្នែក ជាច្រមុះ របស់ប៉ូលីស និងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានអសន្តិសុខសង្គម ដូចជាបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង