Banner KNP Detail Top

ស្រាវជ្រាវ នឹងបង្រ្កាបមុខសញ្ញាជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីចោរកម្មយ៉ាងសកម្ម

ស្រាវជ្រាវ នឹងបង្រ្កាបមុខសញ្ញាជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីចោរកម្មយ៉ាងសកម្ម ដែលបានលួចម៉ូតូតាមផ្ទះប្រជាពលរដ្ឋ និងបណ្តាអង្គភាពរដ្ឋ

ព្រះវិហារ ៖ ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំបញ្ជាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ធ្វើការស្រាវជ្រាវ នឹងបង្រ្កាបមុខសញ្ញាជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីចោរកម្មយ៉ាងសកម្មដែលបានលួចម៉ូតូតាមផ្ទះប្រជាពលរដ្ឋ និងបណ្តាអង្គភាពរដ្ឋ នឹងជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចយើងបានធ្វើការដកហូតម៉ូតូចំនួន ០៤គ្រឿង និងគ្រឿងញៀនចំនួន ១,៦២ក្រាម ។

ដោយឡែកម៉ូតូចំនួន ០៤គ្រឿងនេះ បានប្រគល់ជូនម្ចាស់ម៉ូតូប្រើប្រាស់វិញ ៕

អត្ថបទដែលជាប់ទាក់ទង