Banner KNP Detail Top

ហេតុការណ៍បាក់ស្រុតកំណាត់ផ្លូវជាតិលេខ៧៦

ហេតុការណ៍បាក់ស្រុតកំណាត់ផ្លូវជាតិលេខ៧៦ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរហើយ និងត្រៀមដាក់ឲ្យដំណើរការវិញនាពេលខាងមុខ

ខេត្តមណ្ឌលគិរី ៖ លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រាប់ឱ្យដឹងថា «កំណាត់ផ្លូវជាតិលេខ៧៦ ដែលរងការបាក់ស្រុតនារដូវវស្សាកន្លងមកនោះ ត្រូវបានត.ភ្ជាប់ និងអ៊ុតកៅស៊ូរួចរាល់ហើយ»។
លោក រស់ គីមធន បន្តថា «ហើយក្រុមការងារបានធ្វើការស្រោចកៅស៊ូ រោយថ្មទំហំ ១៩ មម រួចទាំងស្រុងហើយ លើកំណាត់ផ្លូវជាតិលេខ៧៦ ដែលមានប្រវែង៤២៥ម៉ែត្រ (PK93+900 to PK94+325) ដើម្បីត.ភ្ជាប់ឡើងវិញ ជំនួសផ្លូវជាតិលេខ៧៦ ដែលបានរអិលស្រុតចុះកាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កន្លងមកនោះ»។


សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កំណាត់ផ្លូវជាតិលេខ៧៦ បានបា.ក់ស្រុតដី នៅចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី បណ្ដាលឱ្យមានសភាពខូចខាតធ្ងន់ធ្ងរខ្លាំង រហូតអាជ្ញាធរត្រូវបង្ខំចិត្តបិទផ្អាកចរាចរណ៍ទាំងស្រុង ហើយការធ្វើដំណើរចេញ-ចូល និងដឹកទំនិញនានាកាលនោះ ត្រូវធ្វើដំណើរវៀងតាមខេត្តរតនគិរីវិញ ៕

អត្ថបទដែលជាប់ទាក់ទង