Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកបីនាក់ ពាក់ព័ន្ធបទល្មេីស លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង)

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកបីនាក់ ពាក់ព័ន្ធបទល្មេីស លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង)


ភ្នំពេញ ៖ នា ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកបីនាក់ ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង) នៅចំណុចមុខផ្ទះ១១CD ផ្លូវលេខ៥៧៨ ក្រុមទី៥១ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែល បានប្រព្រឹត្តបទល្មើសនៅចំណុចមុខគ្លីនិចឯកជនសុខាកំបូល លើដងផ្លូវលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧:៤០នាទីព្រឹក ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់នោះរួមមាន ៖ ទី១-ឈ្មោះ សុខ លី ហៅ លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកជិះបិទគូទ ឃាត់ខ្លួន) ។ ទី២-ឈ្មោះ អាកណ្ដុរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដៃដល់គេចខ្លួនបាត់) ។ និងទី៣-ឈ្មោះ អាតូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកជិះបិទគូទគេចខ្លួនបាត់)។
ចំណែកជនរងគ្រោះឈ្មោះ MISS CHONTICHA ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិកក្រុមហ៊ុន ។
វត្ថុតាងចាប់យកមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ស៊េរី2023 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KG-2328 ដែលមានលេខតួ: 5218682 លេខម៉ាស៊ីន: 1218682 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 12Promax ពណ៍ត្នោត (ជាជនសង្ស័យខាងលើ) ។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានធ្វើការប្រគល់ជូន អធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលជាមូលដ្ឋានជនសង្ស័យបានប្រព្រឹត្តិ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង