Banner KNP Detail Top

ក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដាវ កាំបិត ទៅកាប់យុវជនម្នាក់ រហែកក្រអូមមាត់ដល់ថ្គាម

ក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដាវ កាំបិត ទៅកាប់យុវជនម្នាក់ រហែកក្រអូមមាត់ដល់ថ្គាម រងរបួសធ្ងន់


ភ្នំពេញ ៖ ក្រុមក្មេងស្ទាវប្រដាប់ទៅដោយដាវកាំបិត ជិះម៉ូតូឌុបគ្នា ឡើងទៅកាប់ក្មេងស្ទាវមួយក្រុមទៀត ដល់ត្រើយម្ខាងជ្រោយចង្វា បណ្តាលឲ្យយុវជនម្នាក់ រង១កាំបិតរហែកក្រអូមមាត់ដល់ថ្កាម ត្រូវរថយន្តសាម៉ុយបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ទីតាំងកើតហេតុ ស្ថិតនៅបណ្តោយផ្លូវមាត់ទន្លេត្រើយម្ខាង ទល់មុខវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវពិនិត្យនិងសង្កេត អំពីរឿងនេះ ដើម្បីឈាន ទៅរកចាប់ខ្លួនជនសង្ស័យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង