Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ស្រុកបាកាន ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣ បង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងបណ្តុះផ្សិតរបស់ឈ្មោះ វុន ឆវន្ត័ (ហៅអ៊ួក)ភេទប្រុសអាយុ២៨ឆ្នាំ ស្ថិតនៅភូមិខ្នារទទឹង ឃុំខ្នារទទឹង។ ពេលកម្លាំងយើងចុះដល់ទីតាំងជនសង្ស័យឃើញសមត្ថកិច្ចយើងបានរត់គេចខ្លួន ។

លទ្ធផល: ឃាត់មនុស្សចំនួន ០១នាក់ឈ្មោះយឿនពៅអាយុ៣០ឆ្នាំ ភេទប្រុស រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់(បក្ខពួក) ។
+ដកហូតវត្ថុតាងរួមមាន:

១/ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់តូច២កញ្ចប់ធំ១កញ្ចប់ ទម្ងន់៦២.៨៤ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ
២/ជញ្ជីងថ្លឹងថ្នាំចំនួន 1គ្រឿង
៣/ប្រដាប់ជក់១កំប្លេ
៤/ដែកកេះចំនួន១
៥/អំពូលសំរាប់ជក់ចំនួន២
៦/ថង់រំលែកថ្នាំមួយចំនួន
សូមបញ្ជាក់មុខសញ្ញាឈ្មោះ វុន ឆវ័ន្ត(ហៅអ៊ួក)ធ្លាប់ត្រូវបានសមត្ថកិច្ចស្រុករុក្ខគីរីចាប់ពីបទជួញដូរគ្រឿងញៀននិងធ្លាប់ជាប់ពន្ធនាគាររយៈពេល 2 ឆ្នាំរួចហើយ។
មនុស្សនិងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង