មិនទាន់ចប់ទេ រឿងរ៉ាវ ស្រ្តីជាប្រពន្ធដែលជួលគេ ១ពាន់ដុល្លារ ឱ្យសម្លាប់ប្តី ក្រោយចម្លើយសារភាពស្រ្តីជាប្រពន្ធនៅមុនសមត្ថកិច្ច
មិនទាន់ចប់ទេ រឿងរ៉ាវ ស្រ្តីជាប្រពន្ធដែលជួលគេ ១ពាន់ដុល្លារ ឱ្យសម្លាប់ប្តី ក្រោយចម្លើយសារភាពស្រ្តីជាប្រពន្ធនៅមុនសមត្ថកិច្ច
ខេត្តកណ្ដាល៖ ជាក់ស្ដែងផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាន់ ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ជាអ្នកសម្លាប់ប្តីរបស់ខ្លួន ដោយធ្វេីការឆក់ និងរិត.កសម្លាប់។
ចំពោះមូលហេតុដែលប្រពន្ធឈ្មោះ សាន់ ធីតា រៀបចំគម្រោងសម្លា.ប់ប្ដីរបស់ខ្លួន ព្រោះប្តីឈ្មោះ ខឹម ផល្លី ដើរលេងចោលផ្ទះ2 ឬ3ថ្ងៃទើបមកផ្ទះម្ដង ពេលមកដល់យប់ជ្រៅតែងតែរករឿងវាយ ប្រពន្ធរហូត ហេតុដូចនេះហើយប្រពន្ធក៏សម្រេចចិត្តជួលគេ ១,០០០ដុល្លារ ដើម្បីឱ្យសម្លាប់ប្ដីខ្លួនឯងតែម្តង។
មិនទាន់ចប់ទេរឿងរ៉ាវ ស្រ្តីជាប្រពន្ធដែលជួលគេ ១ពាន់ដុល្លារឱ្យសម្លាប់ប្តី ក្រោយចម្លើយសារភាពស្រ្តីជាប្រពន្ធនៅមុនសមត្ថកិច្ចថា ប្តី(ជនរងគ្រោះ)ដើរលេងចោលផ្ទះ ២-៣ថ្ងៃទើបមកផ្ទះម្ដង និងដល់យប់ជ្រៅតែងតែរករឿងវាយខ្លួនរហូត ស្រាប់តែប្អូនស្រីជនរងគ្រោះ ឈ្មោះ Sreychin Khun ទម្លាយរឿងដ៏អាក្រក់បងថ្លៃយ៉ាងចាស់ដៃ។
ទន្ទឹមនឹងចម្លើយសារភាពរបស់ប្រពន្ធនេះដែរ ស្រាប់តែប្អូនស្រីជនរងគ្រោះ ឈ្មោះ Sreychin Khun បានចេញមកនិយាយបែបនេះទៅវិញថា «មីនរកសុីក្បាល សុទ្ទតែបងអញដើរលេង ២-៣ថ្ងៃបានចូលផ្ទះម្ដង វាយធ្វើបាប មីនេះកើតមកចង្រៃគេឯង បងអញស្លូតណាស់មិនដែលសូម្បីតែសម្ដីធំដាក់បងដាក់ប្អូនម៉ែឪ បើបងអញវាយនាងឯងដូចសម្ដីនាងឯងនិយាយមែនអញត្រេកអរពន់ពេក តែវាមិនចឹង បើវាយមកពីចរិតនាងឯងវាថោក បងអញនៅផ្ទះជាមួយដូចនៅនរក ជាស្រីនឹងគេដែរ មិនចេះចង្គ្រានជើងឆ្នាំង មួយខែ៣០ថ្ងៃមិនដែលធ្វើបាយហៅប្ដីឲ្យសុីម្ដងណា មានតែប្ដីមកពីធ្វើការចូលផ្ទះពេលណាស្រែកញ៉ែតៗដាក់ប្តីថាប្ដីទៅរកស្រីដើរផឹកដើរសុីនេះនោះៗលើកដាក់មិនចេះចប់ បើគាត់ចឹងមែនៗនៅតាំងពីបន្ទប់ជួលរហូតដល់ មានឡាន មានផ្ទះ ឱ្យនាងឯងជ្រកក្បាលទេ បងអញខំដើររកលុយត្រុកៗមិនដែលបានសម្រាកស្រួលចិត្ត បើមែនបងអញទេគេលែងក្បាលនាងឯងតាំងពីយូរហើយ នាងឯងចេះលើកដៃសម្លា.ប់បងអញទៅរួចមានយកខួរមកគិតទេ។
ប្អូនរបស់ជនរងគ្រោះ បានរៀបរាប់បន្ថែមថា កាលមិនទាន់មានផ្ទះមានឡាននៅផ្ទះជួលអ៊ុតសក់ អញឡើងទៅរៀនភ្នំពេញដំបូងទៅនៅជាមួយ មួយរយៈអញឃើញបងអញខំណាស់ មកពីធ្វើការវិញទម្លា.ក់កាបូបមិនទាន់ទេ មកជួយកៀបសក់អ៊ុតសក់ សៅរ៍អាទិត្យសម្រាកការងារគេដើរលេងសប្បាយ បងអញអត់ដើរទេនៅជួយរកលុយប្រពន្ធកៀបសក់ត្រង់ឲ្យភ្ញៀវ ដាំបាយធ្វើម្ហូបអោយនាងឯងសុីទៀត ទៅធ្វើការវិញមិនដែលទុកលុយអោយប្តីលើសពី20000រៀល ថ្ងៃណាក៏រករឿងប្ដី បងអញខំណាស់ត្រុកៗទម្រាំមានថ្ងៃនេះ ហេតុអីនាងឯងដាច់ចិត្តប្ដីអោបនឹងទ្រូងហ៊ានសម្លា.ប់ ហេតុអីមិនចេះយកខួរគិតមីន.រក បងអញៗបងប្អូនឪម៉ែអញស្រលាញ់ណាស់ បើអស់ចិត្តមិចមិនដោះលែងបងអញ ទៅធ្វើដាក់គាត់ចឹងធ្វើអី ប្ដីអោបនឹងទ្រូងហេតុអីនាងឯងដាច់ចិត្តសម្លា.ប់ បងប្រុសអើយបងប្រុសខំដើម្បីគ្រួសារតែគេមិនមើលឃើញតម្លៃ។
ពេលនេះវាទទួលកម្ម.ពារដែលវាសាងហើយ សូមបងប្រុស Khoem Pholly ទៅឲ្យបានស្ងប់សុខចុះ កុំនៅវិលវល់ទៅចាប់ជាតិចាប់កំណើតកន្លែងដែលល្អជួបមនុស្សដែលល្អកុំឲ្យអាយុខ្លីដូចជាតិនេះទៀត»។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋល្អបានប្រទះឃើញសពអណ្ដែតទឹកមួយនៅក្នុងប្រឡាយទឹកវិរះប្រាំដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.
៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកនិងអាជ្ញាធរភូមិឃុំ គ្រូពេទ្យដើម្បីចុះមកពិនិត្យសាកសពអណ្តើតទឹកនោះ។ ការពិនិត្យសាកសពឃើញថាសាកសពស្លាប់ដោយសាររឹតក និងឆក់ (ឃាតកម្ម)។ បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។
រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។
ជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕