Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡាន បុកគ្នា បណ្តាលឱ្យក្រឡាប់ផ្ងារជើងម្ខាង

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡាន បុកគ្នា បណ្តាលឱ្យក្រឡាប់ផ្ងារជើងម្ខាង

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបណតប្រ៊ីត តាមបណ្តោយផ្លូវណតប៊្រីត កែងនឹងផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញរថយន្ត Hilux Vigo មួយគ្រឿងពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2L-7489ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើភ្លើងស្តុបបំបែកជាបួន ស្រាប់តែមានរថយន្តម៉ាក Lexus nx 200t មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន2A-5559ធ្វើដំណើរតាមបណ្តោយផ្លូវណតប៊្រីតក្នុងទិសដៅពីត្បូងទៅជើង ជ្រុលទៅបុករថយន្ត Vigo ពីចំហៀងខាងក្រោយខាងស្តាំបណ្ដាលឱ្យរថយន្ត Vigo ក្រឡប់ផ្ងារជើងម្ខាង ចាក់សម្ភាររាយពេញផ្លូវ តែសំណាងល្អមិនមានអ្នករងរបួស។ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាជិត២ម៉ោង នៅតែមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង