Banner KNP Detail Top

អាជ្ញាធរស្រុកព្រៃនប់បានប្រកាសឱ្យអ្នកដំណើរមានការប្រុងប្រយ័ត្ន ខណៈខ្យល់បោកបក់ខ្លាំង

អាជ្ញាធរស្រុកព្រៃនប់បានប្រកាសឱ្យអ្នកដំណើរមានការប្រុងប្រយ័ត្ន ខណៈខ្យល់បោកបក់ខ្លាំង អាចនឹងបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ


ស្រុកព្រៃនប់៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកព្រៃនប់ ជម្រាបជូនដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រ ឃុំទឹកថ្លា ឃុំទឹកល្អក់ និងសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មេត្តាជ្រាបថា ដោយសារមានខ្យល់បោកបក់ខ្លាំង ដូច្នេះសូមអ្នកធ្វើដំណើរទាំងអស់ មេត្តាប្រុងប្រយ័ត្ន ខ្លាចមានដើមឈើបាក់សង្កត់ និងអ្នកបើកបរម៉ូតូ អាចនិងដួលបោកទៅលើផ្លូវបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។

រដ្ឋបាលស្រុកព្រៃនប់ ឱ្យដឹងបន្តថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញដ៏ពីសំណាក់លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំង សហការជាមួយគណបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវជាតិលេខ៣ និងប្រជាពលរដ្ឋ ក៏ដូចជាប្រក់ដំបូលស័ង្កសីផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង