Banner KNP Detail Top

ឥឡូវសំបូររឿងគប់កញ្ចក់រថយន្ត ចំណុចតាមបណ្ដោយផ្លូវជាតិលេខ២

ឥឡូវសំបូររឿងគប់កញ្ចក់រថយន្ត ចំណុចតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិ សៀមរាប ឃុំ សៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល


កណ្តាល ៖ ករណីធ្វើឲ្យខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត) ចំណុចតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិ សៀមរាប ឃុំ សៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះ ០៤ នាក់ ៖
១.ឈ្មោះ ញាញ់ សុភាព ភេទស្រី អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ រំលាំងគ្រេីល ឃុំ ត្រពាំងសាប ស្រុក បាទី ខេត្ត តាកែវមុខរបរ លក់ដូរ ។
២.ឈ្មោះ នៅ រដ្ឋា ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ សេរីគន្ធា ឃុំ តាឡូ ស្រុក តាឡូសែនជ័យ ខេត្ត ពោធិ៍សាត់ មុខរបរ កសិករ ។
៣.ឈ្មោះ អឹម ធារី ភេទ ស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិ អំពៅព្រៃទី ២ ឃុំ អំពៅព្រៃ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរលក់ដូរ។
៤.ឈ្មោះ សំអុល សុផានិត ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ បឹងខ្យាង ឃុំ បឹងខ្យាង ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ កម្មកររោងចក្រ។
ចំណែកជនជនសង្ស័យ ០១នាក់៖
ឈ្មោះ ចេវ ផេង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ សៀមរាប ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
ខូចខាតរថយន្ត ០៤ គ្រឿង ៖
១. ម៉ាក់ SSANG YONG ពណ៌ ស ស៊េរី ឆ្នាំ ១៩៩៥ ពាក់ផ្លាកលេខ ភ្នំពេញ 2J 7844(បែកកញ្ចក់មួយផ្ទាំងខាងមុខ)
២.ម៉ាក KIA MORNING ពណ៌ ស ស៊េរីឆ្នាំ ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 2BD 6915 (កម្ពិតទ្វាចំហៀងផ្នែកខាងស្តាំ)
៣.ម៉ាក HYUNDAI PORTER II ពណ៌ ខៀវ ស៊េរីឆ្នាំ ២០០៥ពាក់ផ្លាកលេខ កណ្ដាល 2C 8589 (កម្ពិតទ្វាផ្នែកខាងស្តាំ)
៤.ម៉ាក TOYOTA PRIUS ពណ៌ ខៀវ ស៊េរីឆ្នាំ ២០០៥ ពាក់ផ្លាកលេខ កណ្ដាល 2B 7270 (បែកកញ្ចក់មួយផ្ទាំងផ្នែកខាងមុខ)
វត្ថុតាងចាប់យករួមមាន ដុំ ថ្ម ចំនួន ០៤ ដុំ ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះឈ្មោះ សំអុល សុផានិត បានជិះរថយន្តម៉ាក TOYOTA PRIUS ពណ៌ ខៀវ ស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ កណ្ដាល 2B 7270 ចេញពីធ្វើការរោងចក្រ ជីប ម៉ុង ត្រឡប់មកផ្ទះវិញដោយបេីករថយន្តតាមបណ្ដោយផ្លូវជាតិលេខ ២ ពេលជិះមកដល់កន្លែងកើតហេតុខាងលើបានឃើញជនសង្ស័យឈក្បែរចិញ្ចើមថ្នល់ ពេលជនរងគ្រោះជិះមកដល់ជនសង្ស័យបានយកដុំថ្មគប់មកលេីរថយន្តរបស់ជនជនរងគ្រោះចំកញ្ចក់ផ្នែកខាងមុខបណ្តាលអោយបែក ពេលនោះជនរងគ្រោះបានបេីករថយន្តទៅរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប បន្ទាប់មកជនរងគ្រោះ ០៣នាក់នេះ បានបេីករថយន្តរបស់ខ្លួនម្នាក់មួយគ្រឿងចេញរង្វង់មូលគួរស្រូវមកផ្ទះដោយជិះតាមបណ្ដោយផ្លូវជាតិលេខ២ លុះដល់ចំនុចកេីតហេតុ ត្រូវបានជនសង្ស័យខាងយកដុំថ្មគប់មកលេីរថយន្តទាំងបីគ្រឿងបណ្តាលអោយខូចខាត រួម ក្រុមជនរងគ្រោះបានបេីករថយន្តទៅរាយការណ៍ជូនសមត្ថកិច្ច ហេីយបានជួបនឹងជនរងគ្រោះឈ្មោះ សំអុល សុផានិត ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប នឹង កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌបាននាំជនរងគ្រោះទៅកន្លែងកេីតហេតុបានឃេីញជនសង្ស័យកំពុងឈរកាន់ដុំថ្ម ០៣ដុំនៅក្នុងដៃ និងឃេីញកម្ទេចដុំថ្មរាយប៉ាយពេញដី ។ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង