Banner KNP Detail Top

គ្រោងឆ្អឹងមនុស្សម្នាក់ ត្រូវបានក្មេងឃ្វាលគោប្រទះឃើញ ចំណុចគម្ពោធព្រៃ

គ្រោងឆ្អឹងមនុស្សម្នាក់ ត្រូវបានក្មេងឃ្វាលគោប្រទះឃើញ ចំណុចគម្ពោធព្រៃ តាមបណ្តោយផ្លូវសានស៊ានហូ ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ គ្រោងឆ្អឹងមនុស្សម្នាក់ ត្រូវបានក្មេងឃ្វាលគោប្រទះឃើញ រួចរាយការណ៍ជូនសមត្តកិច្ចចុះទៅពិនិត្យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចគម្ពោធព្រៃ តាមបណ្តោយផ្លូវសានស៊ានហូ ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះដែលបាត់បង់ជីវិត រហូតនៅសល់តែគ្រោងឆ្អឹង គេមិនដឹងថា ជាមនុស្សប្រុស ឬជាមនុស្សស្រីនោះទេ ហើយក៏មិនទាន់ដឹងថាបាត់បង់ជីវិតដោយសារមូលហេតុអ្វីនៅឡើយទេ ។


សមត្តកិច្ចជំនាញបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្មេងឃ្វាលគោបានប្រទះឃើញគ្រោងឆ្អឹងសពមនុស្សម្នាក់នៅចំណុចខាងលើ ហើយបានរាយការណ៍អាជ្ញាធរភូមិ-សង្កាត់ប៉ោយប៉ែត ដើម្បីរាយការណ៍បន្តទៅសមត្តកិច្ចជំនាញបានចុះមកពិនិត្យឃើញថា ជនរងគ្រោះបានស្លា.ប់រយៈពេលហើយ ទើបសល់តែគ្រោងឆ្អឹង និងមានកាបូបលុយ និងទូរស័ព្ទ១គ្រឿង សោម៉ូតូ១ និងអត្តសញ្ញាណប័ណ្ណ១សន្លឹក តែមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេ។
សមត្តកិច្ចបានបញ្ជាក់ថា កាលពីប៉ុន្មានខែមុន មានម៉ូតូ១គ្រឿងត្រូវបានគេយកទៅប្លង់ចោលលើផ្លូវក្បែរគម្ពោតព្រៃដែលប្រទះឃើញគ្រោងឆ្អឹងនោះ ហើយត្រូវបានសមត្តកិច្ចយកទៅរក្សាទុកដើម្បីស្វែងរកម្ចាស់ ស្រាប់តែពេលនេះក៏ប្រទះឃើញគ្រោងឆ្អឹងសាកសពនៅក្បែគម្ពោតព្រៃក្បែរផ្លូវសាន ស៊ានហូរតែម្តង ។
ក្រោយចុះពិនិត្យរួច សមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានបញ្ចុះគ្រោងឆ្អឹងជនរងគ្រោះរក្សាទុកសិន ដើម្បីធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារសាច់ញាតិ ។ ខណៈមិនទាន់ថា ជនរងគ្រោះបាត់បង់ជីវិតដោយសារករណីអ្វីឱ្យពិតប្រាកដនៅឡើយទេ ហើយសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង