Banner KNP Detail Top

បុរសជាជនសង្ស័យម្នាក់ ប្រជាពលរដ្ឋចាប់បាន រួចប្រគល់ឲ្យសមត្ថកិច្ច

បុរសជាជនសង្ស័យម្នាក់ ប្រជាពលរដ្ឋចាប់បាន រួចប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពផ្លោះរបងហាងចូលទៅលួចទូរស័ព្ទ

ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋចាប់បាន រួចប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពផ្លោះរបងហាងចូលទៅលួ.ចទូរស័ព្ទដៃរបស់បុគ្គលិកដែលដេកយាមនៅខាងមុខហាង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចហាងមិនទាន់បើកដំណើរការមួយកន្លែង តាមបណ្ដោយផ្លូវ៥៦២ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់អោយដឹងថា «គាត់គឺជាបុគ្គលិកហាងកើតហេតុ ហើយហាងនោះនៅមិនទាន់បើកដំណើរការនៅឡើយទេ។ ជារៀងរាល់យប់ ពួកគាត់មានគ្នា៣នាក់ ពេលខ្លះ៤នាក់ ដាក់ប៉ៅអ៊ីដេកយាមនៅខាងមុខហាង ដោយមានរបងដែកកម្ពស់ជាង២ម៉ែត្របិទចាក់សោពីខាងក្រៅផងដែរ»។


ជនរងគ្រោះបន្តថា «នៅយប់កើតហេតុនេះ ពួកគាត់បានដាក់ប៉ៅអ៊ីដេកយាមនៅខាងមុខហាងជាធម្មតាដូចសព្វដង។ លុះដល់វេលាកើតហេតុ ខណៈពេលពួកគាត់កំពុងតែដេកលង់លក់នោះ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់មកធ្វើសកម្មភាពផ្លោះរបងចូលមកលួ.ចទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone 7 plas ដែលជាជនរងគ្រោះដាក់នៅលើក្បាលដំណេក។ ខណៈពេលនោះ ជនរងគ្រោះក៏បានភ្ញាក់ដឹងខ្លួន រួចក៏ស្រែកឆោឡោ និងស្ទះទៅចាប់ជនសង្ស័យភ្លាមៗ ព្រមទាំងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្ដង»។ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុយកទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីសាកសួរនាំ និងចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង