Banner KNP Detail Top

ប្រទះឃើញជនសង្ស័យចំនួន៣នាក់ ស្រីម្នាក់ និងប្រុស២នាក់ ជិះម៉ូតូអត់ផ្លាកលេខ គួរឲ្យសង្ស័យ

ប្រទះឃើញជនសង្ស័យចំនួន៣នាក់ ស្រីម្នាក់ និងប្រុស២នាក់ ជិះម៉ូតូអត់ផ្លាកលេខ គួរឲ្យសង្ស័យ សមត្ថកិច្ចហៅឃាត់ម៉ូតូឆែកឆេរ ស្រាប់តែប្រទះឃើញដែកកាច់សោ.ក ម៉ូតូលាក់នៅក្នុងជើងខោ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលលាក់ដែកកាច់សោ.កម៉ូតូនេះ បានសារភាពថា «ខ្លួនធ្លាប់លួចបានម្តង»។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចរបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់នេះ ទី១- ឈ្មោះ សុខ ណាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកសាលាក្រៅ ក្រុងប៉ោយប៉ែត។ ទី២- ឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពាន់មាសខាងកើត ឃុំលំពង់ ស្រុកបាទីខេត្តតាកែវ និងទី៣- ឈ្មោះ ផាន់សុខ ណៃ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅឃុំតាលុន ស្រុកស្អាង ខេត្តកណ្ដាល ។


នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចេញល្បាតនៅក្នុងមូលដ្ឋានដែលរងគ្រោះដោយសារជនសង្ស័យចោ.រលួ.ច ឆ.ក់ ប្ល.ន់ និងការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន»។ ភ្លាមៗនោះ ក៏ប្រទះឃើញជនសង្ស័យចំនួន៣នាក់ ក្នុងនោះស្រីម្នាក់ និងប្រុស២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ឡើងតែមស៊េរីឆ្នាំ២០២២ ពណ៌ស មិនមានផ្លាកលេខ។ ដោយមានការសង្ស័យ កម្លាំងនគរបាលប៉ុស្តិ៍ក៏ឃាត់ម៉ូតូធ្វើការសួរនាំ និងឆែកឆេរ ក៏ស្រាប់តែប្រទះឃើញដែកកាច់សោ.កម៉ូតូលាក់ក្នុងជើងខោ បន្ទាប់មកក៏នាំខ្លួនជនសង្ស័យទាំង៣នាក់នោះយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ភ្លាមៗតែម្ដង»។
កម្លាំងនគរបាលប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ រួមនឹងម៉ូតូ ព្រមទាំងវត្ថុតាង បញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង