Banner KNP Detail Top

តារាសម្តែង និងបង្ហាញម៉ូត ស្រីស្អាត មាន សូនីតា បានបញ្ជាក់ឱ្យដឹងថា…..

តារាសម្តែង និងបង្ហាញម៉ូត ស្រីស្អាត មាន សូនីតា បានបញ្ជាក់ឱ្យដឹងថា…..

ភ្នំពេញ ៖ មកទល់នាពេលនេះ ស្រីស្អាត មាន សូនីតា បានឈានដល់វ័យប្រមាណ៣០ឆ្នាំផ្លាយហើយ ដែលនេះគឺជាវ័យមួយត្រូវមានគ្រួសារ ក្នុងពេលតារាស្រីរូបនេះ ត្រូវបានគេដឹងថា កំពុងតែមានទំនាក់ទំនងស្នេហ៍ជាមួយបុរសម្នាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ចំពោះរឿងនេះ ស្រីស្អាត មាន សូនីតា ក៏បានទទួលស្គាល់ថា «បេះដូងរបស់នាងមិននៅទំនេរឡើយ បើទោះបីជានាង និងបុរសជាគូរស្នេហ៍កំពុងស្ថិតក្នុងដំណាក់កាលមើលចិត្តគ្នាទៅវិញទៅមកក្តី និងមិនទាន់ច្បាស់១០០%ក៏ដោយ» ។


ស្រីស្អាត មាន សូនីតា បានលើកឡើងថា «បន្ទាប់ពីឃើញមិត្តភក្តិរបស់នាងមួយចំនួនបានចូលរោងការមានគ្រួសារនោះ នាងក៏ចង់ចូលរោងការដូចគ្នាដែរ ប៉ុន្តែនាងនិងគូរស្នេហ៍នៅបន្តមើលចិត្តគ្នានៅឡើយ ហេតុនេះសម្រាប់ពិធីមង្គលការ គឺមិនទាន់អាចចេញជារូបរាងនៅឡើយទេ»។
ទោះជាយ៉ាងណា តារាស្រីរូបនេះ នៅតែលាក់លៀមមិនទាន់បញ្ចេញអត្តសញ្ញាណគូរស្នេហ៍របស់នាងថា ទើជាបុរសរូបណានៅឡើយទេ? ក្នុងពេលដែលចំណងស្នេហ៍របស់ពួកនាងនៅមិនទាន់ច្បាស់លាស់ ។


ជាការកត់សម្គាល់ កន្លងមក ស្រីស្អាត មាស សូនីតា ធ្លាប់បានដាក់ការរំពឹងទុកថា នាងអាចនឹងចូលរោងការនៅអំឡុងឆ្នាំ២០២៣នេះ ព្រោះនាង និងគូរស្នេហ៍បានស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែរហូតមកទល់នាពេលនេះ សម្លេងភ្លេងការនៅមិនទាន់អាចបន្លឺឡើងនៅឡើយទេ ក្នុងពេលដែលមិត្តភក្តិរបស់នាង គឺនាង ហ៊ិន ច័ន្ទនីរ័ត្ន បានសម្រេចចូលរោងការមានស្វាមីទៅហើយនោះ ។
ស្រីស្អាត មាន សូនីតា ធ្លាប់បានដាក់គោលដៅថា នាងចង់ដើរកំសាន្តតាមបណ្តាប្រទេសមួយចំនួនដែលនាងប៉ងប្រាថ្នា ចង់ស្គាល់ឲ្យបានអស់ មុនពេលដែលនាងត្រូវរៀបការមានគ្រួសារ ។ ហេតុនេះហើយ ជារៀងរាល់ចុងឆ្នាំ គេតែងតែឃើញតារាសម្តែងរូបនេះ ចំណាយថវិការផ្ទាល់ខ្លួនចេញទៅដើរកម្សាន្តនៅប្រទេសធំៗជាច្រើនជុំវិញពិភពលោក និងទិញសម្ភារៈថ្លៃៗដើម្បីបំពេញបំណងរបស់ខ្លួន ។ មហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់ស្រីស្អាត មាន សូនីតា សម្តែងក្តីរំពឹងថា នាងអាចនឹងមានដំណឹងល្អពីការចូលរោងការនៅបំណាច់ឆ្នាំ២០២៤ ខាងមុខនេះ ព្រោះនាង និងគូរស្នេហ៍បានរក្សាចំណងស្នេហ៍បានយ៉ាងរឹងមាំ និងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈពេលបច្ចុប្បន្ននេះ នាងក៏មានវ័យកាន់តែច្រើនហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង