Banner KNP Detail Top

ភ្ញាក់ផ្អើល បុរសម្នាក់ទម្លាយសារទាំងឈឺចាប់ថា ទិញផ្ទះពីបុរីឡេង ណាវ៉ាត្រា

ភ្ញាក់ផ្អើល បុរសម្នាក់ទម្លាយសារទាំងឈឺចាប់ថា ទិញផ្ទះពីបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៣ តាំងឆ្នាំ ២០២០ ចុងក្រោយលុបគម្រោងចោល


ភ្នំពេញ ៖ បុរសម្នាក់ទម្លាយសារទាំងឈឺចាប់ថា ទិញផ្ទះពីបុរីឡេង ណាវ៉ាត្រាគម្រោងផ្លូវជាតិលេខ៣តាំងឆ្នាំ ២០២០ ចុងក្រោយលុបគម្រោងចោល ហើយឱ្យខ្លួនទៅយកផ្ទះនៅគម្រោងផ្សេងទៅវិញទាំងគម្រោងនោះក៏គ្មានផ្ទះឱ្យអតិថិជនដែរ តែបុគ្គលិកអាងកិច្ចសន្យាថា បើគម្រោងយឺតយ៉ាវគេសង ១០០ដុល្លារក្នុងមួយខែ ។

បុរសជាអតិថិជនរូបនេះចោទសួរទៅវិញថា គោលបំណងខ្ញុំទិញផ្ទះមួយនេះ គឺចង់បាន លុយយឺត 100$ របស់អ្នកហ្នឹងមែន?
– តើពេលនេះ ខ្ញុំគួរទុកចិត្ត បង់ផ្ទះជាមួយ បុរី អ្នកដាក់ថ្មីអោយខ្ញុំ តទៀតបានរឺទេ? (បើសូម្បីគម្រោងអ្នកមាន 9 ប្លុក ឥឡូវនៅសល់តែ 2 ប្លុក វិញ) ។
– អ្នកចង់សងខ្ញុំវិញ 50% លុយដើម ទាំងដែរ ខ្ញុំមិនដែលបង់យឺតអោយបុរីអ្នក ឥឡូវនេះផ្ទះខ្លួនឯងចង់ទិញមិនបាន ត្រូវគេប្តូរស្រេចចិត្ត ហើយចង់ទាមទារសំណង់ ត្រូវអ្នកកាត់លុយខ្ញុំបង់បែបនេះ សួរថា យុត្តិធម៌ទេ?


– បុរីរបស់អ្នកមិនបានធ្វើអ្វីតាមគម្រោងរបស់ខ្លួនច្រើនណាស់ អញ្ចឹងសូមបកស្រាយ អោយអតិថិជន ដូចរូបខ្ញុំបានដឹងផង ៕

អត្ថបទដែលជាប់ទាក់ទង