Banner KNP Detail Top

ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត

ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ របស់កាសែតឌឹខេមបូឌាដេលី ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺថា ការចុះផ្សាយរបស់កាសែតឌីខេមបូឌាដេលី ដែលថារដ្ឋាភិបាលកម្ពុជា បានខ្ចីលុយចិន ៥ពានលានដុល្លាត ដើម្បីសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នោះគឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។

ជាក់ស្ដែងនៅក្នុងសេចក្តីបំភ្លឺនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បន្ទាប់ពីកាសែតឌីខេមបូឌាដេលី បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន និង គណនីទំព័រហ្វេសប៊ុក «The Cambodia Daily Khmer» ដោយបានលើកឡើងថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារអាម៉េរិកសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ ទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់ លានដុល្លារអាម៉េរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា។»
គួរជម្រាបថា ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការច្រានចោលនូវព័ត៌មានខាងលើ ដោយសារជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង