Banner KNP Detail Top

យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនក្រោយពីវាយបំផ្លាញព្រះរូបបដិមាករនៅក្នុងវត្តព្រៃជុំ

យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនក្រោយពីវាយបំផ្លាញព្រះរូបបដិមាករនៅក្នុងវត្តព្រៃជុំ


ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុន្នីជ័យ ធ្វើការឃាត់ខ្លួន បន្ទាប់ពីលោកតាម្នាក់ជាគណៈកម្មការអាចារ្យវត្តថា មានយុវជនម្នាក់វាយបំផ្លិចបំផ្លាញព្រះរូបបដិមាករនៅក្នុងវត្តព្រៃជុំ ហើយព្យាយាមរត់គេចខ្លួន។
ការឃាត់ខ្លួនយុវជននេះបានកាលពីវេលាម៉ោង៥និង ២០ល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុន្នជ័យ ខេត្តកំពង់ស្ពឺ។


នគរបាលស្រុកសាមគ្គីមុន្នីជ័យបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនយុវជនទមិឡបានគឺ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍យុទ្ធសាមគ្គី បានទទួលព័ត៌មានពីប្រធានគណៈកម្មការវត្តឈ្មោះ បុិច ឡេង ភេទប្រុស អាយុ៦៩ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានរាយការណ៍មកថាមានយុវជនសង្ស័យម្នាក់ ឈ្មោះ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានវាយបំផ្លាញរូបព្រះបដិមាករនិងជេីងពានផ្កាឈូកសម្រាប់ដោតធូប នៅក្រោមដេីមពោធិ៍ក្នុងវត្តព្រៃជុំ ស្ថិតនៅក្នុងភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យខូចខាតដាច់ព្រះកេសរូបបដិមាករមួយអង្គនិងបែកបាក់ជេីងពានសម្រាក់ដោតធូប។
ក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលយុទ្ធសាមគ្គីបានសហការជាមួយកម្លាំងស្រុកធ្វេីការឃាត់ខ្លួនជន សង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង