Banner KNP Detail Top

បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់បានរងរបួសធ្ងន់ធ្ងរ បែ.កក្បាល និងបែកមុខ ខណៈពេល….

បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់បានរងរបួសធ្ងន់ធ្ងរ បែ.កក្បាល និងបែកមុខ ខណៈពេល….

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់បានរងរបួសធ្ងន់ធ្ងរ បែ.កក្បាល និងបែកមុខ ខណៈពេលដែលគាត់ឃើញក្មេងស្រីសិស្សសាលា២នាក់ ទើបជិះម៉ូតូប៉ះរថយន្ត បណ្ដាលឲ្យខូចម៉ូតូ ហើយពួកនាងនាំគ្នាអូសម៉ូតូដើរតាមផ្លូវ។ ដោយសារតែក្ដីអាណិត គាត់ក៏បានជួយធ្វើការជួសជុលដើម្បីឲ្យក្មេងស្រីបានជិះទៅផ្ទះវិញ បន្ទាប់មកគាត់ក៏បានជិះសាកសិន ស្រាប់តែម៉ូតូនោះជាប់ហ្គារស្ទុះបោះពួយជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត រុញផ្ទប់ពីក្រោយរថយន្តដឹកហ្គាសយ៉ាងពេញទំហឹងតែម្ដង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង កែងមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ មានក្មេងស្រីសិស្សសាលា២នាក់ ជិះម៉ូតូម៉ាកហុងដាស្កូបពី ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BW-6116 ។ ពួកនាងជិះឌុបគ្នាធ្វើដំណើរចេញពីក្នុងៀផ្សារព្រៃទា ក្នុងពីជើងទៅត្បូង ហើយបានជ្រុលទៅប៉ះជាមួយរថយន្ត១គ្រឿង បណ្ដាលឲ្យម៉ូតូខូចហ្គា និងដាច់ខ្សែហ្វ្រាំង ។ ពេលនោះភាគីទាំងសងខាងមិនបានជជែកវែកញែកគ្នាអ្វីឡើយ រថយន្តក៏បានចាកចេញទៅបាត់ ហើយក្មេងស្រីក៏នាំគ្នាអូសម៉ូតូដើម្បីរកជាងជួសជុល។


ប្រភពដដែលបានប្រាប់បន្តទៀតថា លុះអូសទៅដល់ត្រង់ចំណុចកើតហេតុបានជួបបុរសជាអ្នករត់កង់បីរូបនោះ កំពុងរង់ចាំម៉ូយនៅតាមផ្លូវ ហើយបុរសនេះក៏បានសួរនាំនិងជួយធ្វើការជួសជុលឲ្យ។បន្ទាប់មកក៏បានជិះសាក ស្រាប់តែម៉ូតូជាប់ហ្គារស្ទុះបោលទៅបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីលែតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1DO-8512 ជិះដោយស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង រុញបុកផ្ទប់ពីក្រោយរថយន្តដឹកហ្គាស់កំពុងបើកស្របគ្នាពេញទំហឹងតែម្ដង។
ប្រភពបានឲ្យដឹងបន្តថា ខណៈនោះបានបណ្ដាលឲ្យបុរសអ្នករត់កង់បីខាងលើរងរបួសបែកក្បាលនិងបែកមុខធ្ងន់ធ្ងរនិងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯស្ត្រីអ្នកជិះម៉ូតូលែតរងរបួសស្រាល ហើយម៉ូតូស្កូបពីរងការខូចខាតយ៉ាងដំណំ។ ចំណែក រថយន្តដឹកហ្គាស់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3E-2178 ពុំរងការខូចខាតឡើយ។ បន្ទាប់មកនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានចុះទៅវាស់វែង និងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង