Banner KNP Detail Top

បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្តមួយគ្រឿង ស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុយ៉ាងរន្ធត់

បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្តមួយគ្រឿង ស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុយ៉ាងរន្ធត់


ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនឹងរថយន្តនៅវេលាយប់៩នឹង៣៥នាទីយប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវហាន់ណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមអ្នកឃើញហេតុការណ៍បានប្រាប់ថាបុរសខាងលើបានជិះម៉ូតូម៉ាកPCXពណ៏សរដែលមានស្លាកលេខ ភ្នំពេញ1FN 1671ទំនងទើបនឹងចេញពីធ្វើការបានជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកគូថរយន្តធំពីក្រោយបណ្ដាលអោយធ្លាយដើមទ្រូងស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុតែកុងរថយន្តមិនចុះរត់ទៅណាទេបានមកមើលជនរងរងគ្រោះដែរ តែឃើញជនរងគ្រោះបាត់បង់ជីវិតក៏គេចខ្លួនបាត់ទៅមុនសមត្ថកិច្ចមកដល់។
សពត្រូវបានក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនឹងរថយន្តសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយតាមនិតីវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង