Banner KNP Detail Top

ឈ្មោះ ឡាយ យូ បានទទួលស្គាល់កំហុស និងបានសន្យាចំពោះមុខសមត្តកិច្ចថា ចាប់ពីថៃ្ងនេះតទៅបញ្ឍប់សកម្មភាពកែឆ្នៃម៉ូតូ

ឈ្មោះ ឡាយ យូ បានទទួលស្គាល់កំហុស និងបានសន្យាចំពោះមុខសមត្តកិច្ចថា ចាប់ពីថៃ្ងនេះតទៅបញ្ឍប់សកម្មភាពកែឆ្នៃម៉ូតូដែលប៉ះពាល់ដល់ផ្លូវច្បាប់ និងជាគំរូមិនល្អដល់សង្គមជាតិ


កំពង់ស្ពឺ ៖ ដោយបានមេីលឃេីញព័ត៌មានតាមបណ្ដាញ សង្គម tik tok នូវទង្វេីមិនគម្បីជាគំរូមិនល្អក្នុងសង្គមការអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ ។

កំលាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សហការជាមួយកំលាំងនគរបាលអធិការដ្ឋានក្រុងច្បារមន បានចុះដល់ទីតាំងកែឆ្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស មួយកន្លែងស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ម្ចាស់ទីតាំងអាជីវកម្មលក់គ្រឿងបន្លាស់ម៉ូតូឈ្មោះ ឡាយ យូ ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលបានកែឆ្នៃម៉ូតូដោយផ្សាដែកតមកផ្នែកកង់ខាងក្រោយនិងប្រេីប្រាស់លេីផ្លូវសាធារណៈ ថតរូបបង្ហោះតាមបណ្ដាញសង្គម tik tok អួតអំពីម៉ូតូដែលខ្លួនបានកែឆ្នៃល្មេីសនឹងច្បាប់ប្រាប់សាធារណៈជន។

ឈ្មោះ ឡាយ យូ បានទទួលស្គាល់កំហុស និងបានសន្យាចំពោះមុខសមត្តកិច្ចថា ចាប់ពីថៃ្ងនេះតទៅបញ្ឍប់សកម្មភាពកែឆ្នៃម៉ូតូដែលប៉ះពាល់ដល់ផ្លូវច្បាប់ និងជាគំរូមិនល្អដល់សង្គមជាតិ សន្យាចូលរួមគោរពច្បាប់ក្នុងនាមជាពលរដ្ឋគំរូ ស្នេីសុំអោយបងប្អូនប្រជាពលរដ្ឋ សាធារណជនក្នុងបណ្ដាញសង្គម tik tok facebook មេត្ដាយោគយល់អនុគ្រោះ និងលេីកលែងកំហុសអចេតនាដែលបានខ្លួនបានប្រព្រឹត្ដមិនល្អ៕

អត្ថបទដែលជាប់ទាក់ទង