Banner KNP Detail Top

ករណីសិស្សសាលាបង្កហិង្សានៅមូលដ្ឋានខណ្ឌកំបូលកាលពីម្សិលមិញនេះ សម្រេចអនុវត្តវិធានការច្បាប់

ករណីសិស្សសាលាបង្កហិង្សានៅមូលដ្ឋានខណ្ឌកំបូលកាលពីម្សិលមិញនេះ សម្រេចអនុវត្តវិធានការច្បាប់ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ


ភ្នំពេញ ៖ ករណីសិស្សសាលាបង្កហិង្សានៅមូលដ្ឋានខណ្ឌកំបូលកាលពីម្សិលមិញនេះ នគរបាលសម្រេចអនុវត្តវិធានការច្បាប់ ដោយចាប់បញ្ជូនមនុស្ស០៥នាក់បន្តនីតិវិធី គឺមិនមានអនុវត្តវិធានការអប់រំនោះទេ មានន័យថា នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយប្រឈមនឹងបទចោទ ” ហិង្សាដោយចេតនា “។

ការអនុវត្តវិធានការច្បាប់នេះ គឺជាសាររំលឹកទៅដល់យុវជនដែលនាំខ្លួនឱ្យក្លាយជាក្មេងទំនើងបង្កអំពើហិង្សា សូមឱ្យមានការប្រុងប្រយ័ត្ន និងចេះរក្សាខ្លួនឱ្យក្លាយជាយុវជនល្អ។ នេះបើតាមអ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញបានឱ្យដឹងមុននេះបន្តិច ៕

អត្ថបទដែលជាប់ទាក់ទង