Banner KNP Detail Top

បែកធ្លាយក្លិនមិនល្អ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប

បែកធ្លាយក្លិនមិនល្អ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ បែកធ្លាយក្លិនមិនល្អ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបចំនួន២៤រូប រួមមាន ៖ អធិការរង នាយផ្នែក នាយរងប៉ុស្តិ៍នគរបាលទាំង០៩ឃុំ ក្នុងស្រុកស្វាយទាប បានរួមគ្នាដាក់ពាក្យបណ្តឹង គោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្តីអំពីភាពមិនប្រក្រតី ពុករលួយ បក្សពួកនិយម គ្មានភាពជាអ្នកដឹកនាំ ក្នុងការដឹកនាំរបស់លោកវរសេនីយ៍ទោ សោមសារ៉ន អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដោយចោទប្រកាន់រហូត១០ចំណុច ។

 

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ហើយបែកធ្លាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ដោយការចោទប្រកាន់ក្នុងនោះរួមមាន ៖
១- លួចលក់វត្ថុតាងបទល្មើសដែលរក្សាទុក ដូចជា ៖ រថយន្ត០៤គ្រឿង, គោយន្តកែច្នៃ១គ្រឿង, ម៉ូតូ០៥គ្រឿង និងរ៉ឺម៉កសណ្តោង០២គ្រឿង យកទៅលក់ឲ្យឈ្មួញ យកលុយចាយជាប្រយោជន៍ផ្ទាល់ខ្លួន។


២- ស្នើសុំតែងតាំងតួនាទី តម្លើងឋានន្តរសក្តិ មន្ត្រីនគរបាល យកប្រាក់ម្នាក់៥០០ដុល្លារទៅ១,០០០ដុល្លារ ។
៣- ធ្លាប់មានប្រវត្តិជាមេខ្លោងជួញដូរគ្រឿ.ងញៀ.នដ៏សកម្ម កាលជាអតីតមេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រៃអង្គុញ កាលកំឡុងឆ្នាំ២០១៦ នៃអធិការដ្ឋាននគរបាលក្រុងបាវិត។


៤- ករណីក្មេងទំនើ.ង១ក្រុមជិះម៉ូតូ០៤គ្រឿង ដេ.ញកា.ប់ជនរងគ្រោះចំនួន០២នាក់ ប្ល.ន់យកម៉ូតូជនរងគ្រោះទៅបាត់ ខណៈជនរងគ្រោះប្តឹងសមត្ថកិច្ច លោកអធិការមិនត្រឹមតែមិនតាមចាប់ក្រុមជនល្មើសទេ បែរជាចាប់ជនរងគ្រោះ ពិនិត្យទឹកនោមរកសារធាតុញៀ.ន ហើយហៅអាណាព្យាបាលមកបង់ប្រាក់ចំនួន២០០ដុល្លារ ទើបឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។ ហើយក្រុមគ្រួសារជនរងគ្រោះបានសុំអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយ និងរកយុត្តិធម៌ ៕

អត្ថបទដែលជាប់ទាក់ទង