Banner KNP Detail Top

យុវជនមួយក្រុមជិះម៉ូតូចំនួន៥គ្រឿង មានគ្នាជិត១០នាក់ ប្រដាប់ដោយដាវដេញកាប់យុវជន ៣នាក់

យុវជនមួយក្រុមជិះម៉ូតូចំនួន៥គ្រឿង មានគ្នាជិត១០នាក់ ប្រដាប់ដោយដាវដេញកាប់យុវជន ៣នាក់ដែលជិះម៉ូតូ២គ្រឿង បណ្តាលឲ្យរងរបួស២នាក់ និងកា.ប់ម៉ូតូខ្ទេចអស់មួយគ្រឿង

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ៩៣ ជិតសាលាពញាក្រែក ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះរងរបួសស្រាល២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1S-8500 និងម្នាក់ទៀតភ័យជិះម៉ូតូរត់គេចខ្លួនបាត់។


ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ពួកគេមកពីដើរលេងនៅម្តុំក្លិប «ហ្គោលឡាញ» តាមផ្លូវ១៩៨៦ ម្តុំផ្សារដីហុយ ដោយជិះម៉ូតូ២គ្រឿង មានគ្នា៣នាក់ជិះត្រឡប់មកផ្ទះវិញ ក្នុងនោះជនរងគ្រោះរងរបួសទាំង២នាក់ ជិះឌុបគ្នា និងម្នាក់ទៀតជិះម្នាក់ឯង»។ លុះនាំគ្នាជិះម៉ូតូបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែឃើញយុវជនមួយក្រុម ជាជនបង្កជិះម៉ូតូចំនួន៥គ្រឿង មានគ្នាជិត១០នាក់ បានជិះដេញតាមជនរងគ្រោះជាច្រើនរយម៉ែត្រ ធ្វើឲ្យម៉ូតូរបស់ជនរងគ្រោះជិះគ្នា២នាក់នោះបែកកង់។ ហើយជនរងគ្រោះភ័យក៏ជិះរត់ទាំងម៉ូតូបែកកង់ រួចក៏ជ្រុលទៅបុកថ្មនៅចិញ្ចើមផ្លូវ បណ្តាលដួលម៉ូតូ បន្ទាប់មកក៏ត្រូវជនសង្ស័យកាប់ជនរងគ្រោះ បណ្ដាលរងរបួសស្រាលទាំង២នាក់។ ដោយសារតែភ័យពេក ជនរងគ្រោះទាំង២នាក់ក៏រត់ចោលម៉ូតូតែម្ដង លុះពេលជនរងគ្រោះរត់ចោលម៉ូតូហើយនោះ ក្រុមជនបង្កក៏កាប់កម្ទេចម៉ូតូ ព្រមទាំងកាប់ស្លាកលេខទៀត បណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ»។


ប្រភពព័ត៌មានបានបញ្ជាក់ថា ខណៈក្រុមជនបង្កកំពុងតែកាប់ម៉ូតូ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍ ទើបក្រុមជនបង្កនាំគ្នារត់គេចខ្លួនបាត់ស្រមោលទៅ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះមកដល់ចំណុចកើតហេតុភ្លាមៗ និងបានឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតតាមចាប់ខ្លួនជនបង្ក ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង