Banner KNP Detail Top

កូនប្រុសម្នាក់ វាយទាត់ធាក់ម្តាយអាយុ៨៥ឆ្នាំ បណ្តាលឱ្យស្លាប់

កូនប្រុសម្នាក់ វាយទាត់ធាក់ម្តាយអាយុ៨៥ឆ្នាំ បណ្តាលឱ្យស្លាប់

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ ជនដៃដល់ជាកូនត្រូវឃាត់ខ្លួនឈ្មោះ ជុន ឈឿត ហៅខឿត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ចំណែកជនរងគ្រោះជាម្តាយឈ្មោះ ធិន ង៉ាម អាយុ៨៥ឆ្នាំ ។
ករណីនេះ កូនប្រុសបង្កើតបានវា.យដំច្រំធាក់ម្តាយ និងយកស្រាចាក់ស្រោចពីលើរហូតដល់ស្លា.ប់ ព្រោះតែស្រវឹង ហើយជនដៃដល់ជាកូនត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំចង្ហាឃាត់ខ្លួនភា្លមៗប្រគល់ជូនកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអូរជ្រៅបាននាំមកសាកសួរ។
ជនដៃដល់នេះ មានបងប្អូនប្រុស២នាក់ ម្នាក់ទៀតបាត់ខ្លួន ហើយជនដៃដល់មានប្រពន្ធកូន១ ដោយសារវាយធ្វើបាប ទើបប្រពន្ធនាំកូនរត់ចោលទៅធ្វើការនៅប្រទេសថៃ ។ សព្វថ្ងៃជនដៃដល់រស់នៅតែ២នាក់ម្តាយ ហើយស្រវឹងខួបរាល់ថ្ងៃ រករឿងនិងប្រើហិង្សាវាយដំច្រំធា.ក់ទៅលើម្តាយរហូតដា.ច់ខ្យល់ស្លា.ប់។
មន្ត្រីជំនាញចុះទៅពិនិត្យស.ពជនរងគ្រោះជាម្តាយ រកឃើញមានស្នាមជាំពេញខ្លួន ។ សពជនរងគ្រោះជាម្តាយ ត្រូវបានសាច់ញាតិ និងអ្នកជិតខាង បានរៀបចំធ្វើបុណ្យ និងបូជា៕

អត្ថបទដែលជាប់ទាក់ទង