Banner KNP Detail Top

សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់

សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់

បាត់ដំបង ៖ កាលពីថ្ងៃទី0៨ខែមករាឆ្នាំ២០២៤ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធនាយការិយា ល័យន គរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណីនៅចំណុចសង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលក្នុងនោះបង្រ្កាបឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ក្នុងបទល្មើសជាក់ស្តែងគឺ៖
១-ឈ្មោះ ស្រីរិទ្ធ រ៉េនូ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
២-ឈ្មោះ ជា ស៊ុនលី ភេទប្រុសអាយុ ១៩ឆ្នាំរស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ ដំបង
៣-ឈ្មោះ សេង ឆេង ភេទប្រុសអាយុ ១៩ឆ្នាំរស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំ បង
៤-ឈ្មោះ ស៊ីវ ស៊ីធីន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន ០៣ថង់ ទម្ងន់ ៨,៤៦ក្រាម(ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង(ចាស់)
ពេលនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង