Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅតាកែវ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅតាកែវ


ខេត្តតាកែវ ៖ កាលពីថ្ងៃ សុក្រ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០២៣ មានករណីអំពើលួច(លួចម៉ូតូ)កើតឡើងត្រង់ចំណុច ភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ឌុច សុខ ហៅ សុខ ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាទើបចេញពីពន្ធនាគារ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពចូលលួចម៉ូតូចំនួន ០១ គ្រឿង ធុនហុងដាឌ្រីម C125 សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ លេខតួ ND125M-0006207 លេខម៉ាស៊ីន ND125ME-0006207 ពាក់ផ្លាកលេខ ភ្នំពេញ 1JV-6366 និងទូរស័ព្ទដៃចំនួន ០២ គ្រឿង ១.ម៉ាក អាយហ្វូន 8 Plus 2.ម៉ាក អូប៉ូ ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ អែល សុភី ភេទស្រី អាយុ ៤១ ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្រោយកើតហេតុជនសង្ស័យបានគេចខ្លួនបាត់។

លុះដល់ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ ឈ្មោះ ឌុច សុខ ហៅ សុខ ភេទប្រុស អាយុ ៤៥ ឆ្នាំ បានជិះម៉ូតូ ធុនហុងដាឌ្រីម C125 សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JV-6366 ទៅប្ដូអំពូលភ្លើងនៅផ្ទះរបស់ឈ្មោះ នៅ សុផាត ហៅ សេង ភេទប្រុស អាយុ ២៩ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ហើយជាងមានការសង្ស័យបានរាយការណ៌ជូនសមត្ថកិច្ច និងម្ចាស់ម៉ូតូ រួចឈ្មោះ ឌុច សុខ បានរត់គេចខ្លួនចោលម៉ូតូបាត់តែម្ដង។
នៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២៤ ទើបឃាត់បានជនសង្ស័យឈ្មោះ ឌុច សុខ ហៅ សុខ ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រង់ចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង